រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី៣ ប្រចាំខែកញ្ញា និង ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប អាណត្តិទី៤

  • 29
  • ដោយ vannak

នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣ ប្រចាំខែកញ្ញា និង ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ ក្រោមអធិបតី ភាពលោកជំទាវ ស៊ិន ណម ប្រធានគណៈ កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ នៃក្រុមប្រឹក្សាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមសមាជិក សមាជិកាគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត មន្ទីរពាក់ព័ន្ធ និង អង្គការដៃគូរ និង (គ ក ស ក)ស្រុកអង្គរជុំ ប្រមាណ ៣០នាក់ចូលរួមផងដែរ ។លោកជំទាវ ស៊ិន ណម បានលើកឡើងថា ដើម្បីធ្វើការពិនិត្យលើការងារ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ (គ ក ស ក)ខេត្តសម្រាប់ខែកញ្ញា ក្នុងការងារលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ដែលមានស្រាប់ សំដៅការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ នៅខេត្តសៀមរាប ដែលអនុវត្តក្នុងពេលកន្លងមក ។ លោកជំទាវ ក៏បានធ្វើការណែនាំ និង ជម្រុញបន្ថែមទៅដល់សមាជិក (គ.ក.ស.ក.) ត្រូវបន្តយកចិត្តទុកដាក់អប់រំ ផ្សព្វផ្សាយអំពីច្បាប់ទាក់ទងទៅនឹងស្ត្រីនិងកុមារ ការលើកកម្ពស់ សីលធម៌សង្គមពង្រឹងភាពអង់អាចដល់ស្ត្រី ជួយអន្តរាគមន៍ជនរងគ្រោះនិងងាយរងគ្រោះ ដោយអំពើហិង្សាក្នុងគ្រួសារ និង ជម្រុញការអប់រំកុមារតូចៗដែលគ្រប់អាយុចូលរៀនបានទៅចូលរៀននៅ តាមមត្តេយ្យរដ្ឋ និង សហគមន៍ ព្រមទាំងលើកកម្ពស់សុខខមាលភាពមាតានិងទារក មុនពេលសម្រាលនិងក្រោយពេលសម្រាលឲ្យបានល្អប្រសើរបំផុត។ ក្នុងនោះលោកជំទាវ ស៊ិន ណម ក៏បានផ្តល់អនុសាសន៍ ក្នុងការជម្រុញដល់ (គ.ក.ន.ក)ឃុំ.សង្កាត់ តាមដានករណីប័ណ្ណក្រីក្រជាមួយមន្ទីរផែនការខេត្ត និងចុះពិនិត្យតាមដានកុមារចំនួន ២ករណី ដែលបានបោះបង់កាសិក្សាឲ្យបានចូលរៀនទៀងទាត់វិញ និង សូមឲ្យក្រុង ស្រុកត្រូវបន្តការខិតខំអនុវត្តទៅតាមសមត្ថកិច្ចជំនាញរបស់ខ្លួន។ ម៉្យាងទៀតវិស័យដែលពាក់ព័ន្ធ ត្រូវបន្តកិច្ចសហការជាមួយអជ្ញាធរមានសមត្ថកិច្ច និង ឃុំសង្កាត់ ក្រុងស្រុក ខេត្ត ក្នុងការអនុវត្តឲ្យទទួលបានលទ្ធផលល្អ ។ លោកជំទាវបានបន្តទៀតថា តាមវិស័យ ដែលមានការពាក់ពា័ន្ធ រួមមាន វិស័យអប់រំ សុខភាព អនាម័យទឹកស្អាត សន្តិសុខស្បៀង សង្គមកិច្ច ពលកម្មកុមារ និង សមភាពយេនឌ័រ សន្តិសុខ សណ្តាប់ធ្នាប់ និង ធម្មការ សាសនា ផងដែរ ។ ឆ្លងតាមកិច្ចពិភាក្សាយ៉ាល្អិតល្អន់មក កិច្ចប្រជុំបានរកឃើញនូវគន្លឹះល្អៗ ជាមូលដ្ឋានគ្រឹះ សម្រាប់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត យកអនុវត្តបន្តនូវត្រីមាសទី៤ ឆ្នាំ២០២៤រួចមក លោកជំទាវ ស៊ិន ណម ក៏បានបញ្ជាក់ផងដែរថា រាល់បទពិសោធន៍ និង លទ្ធផលដែល(គ ក ស ក) ទទួលបាន ដែលជាប្រទីពសម្រាប់(គ ក ស ក)ស្រុកយកទៅអនុវត្ត និងបានលើកនូវសំណូមពរមួយចំនួន និង ជម្រុញដល់សមាជិក(គ.ក.ស.ក.)ត្រូវបន្តយកចិត្តទុកដាក់អប់រំ ផ្សព្វផ្សាយអំពីច្បាប់ទាក់ទងទៅនឹងស្ត្រីនិងកុមារ និង បង្កើននូវកិច្ចទំនាក់ទំនងល្អនៅក្នុងមូលដ្ឋាន និង សូមឲ្យអង្គការដៃគូរ ក្នុងការចូលរួម ជាសំខាន់លើការងារ ការប្រមូលក្រុមជនអនាថា ដែលបង្កភាពអាណាធិបត្តេយ្យនៅក្នុងក្រុង ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និង ភ្ញៀវទេសចរណ៍ជាដើម ។ ម៉្យាងទៀតសូមឲ្យអង្គការដៃគូរ ជម្រុញដល់ប្រជាពលរដ្ឋ រងគ្រោះនិងងាយរងគ្រោះ ក្នុងការដាំដុះដំណាំរួមផំ្ស ដើមី្ប បង្កើន និង គ្រប់គ្រងជីវភាពក្នុងក្រុមគ្រួសារ និង រកបានកម្រៃបន្ថែមពីការងារដាំដុះនេះផងដែរ៕

អត្ថបទទាក់ទង