រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យការរៀបចំហែក្បួ នដេីរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស

  • 19
  • ដោយ vannak

នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត លោកស្រី ម៉ននី រង្សី អភិបាលរខេត្តនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្សខេត្តសៀមរាប បានដឹកនាំប្រជុំពិភាក្សា និងត្រួតពិនិត្យការរៀបចំហែក្បួ នដេីរដើម្បីបញ្ឈប់អំពើជួញដូរមនុស្សដោយមានការចូលរួមពីស្នងការរង ទីចាត់ការរដ្ឋបាល ទីចាត់ការអន្តរវិស័យ មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។

ពិធីហែក្បួ នដេីរដើម្បីបញ្ឈប់អំពើជួញដូរមនុស្សនឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ដែលនឹងចាប់ពីវេទិកានៅសួនច្បារខាងជេីងស្ពានថ្មព្រះរាជដំណាក់ឆ្ពោះទៅត្បូងទៅស្ពានវត្តបូណ៌បត់ស្តាំឡេីងទៅដល់ផ្លូវស៉ីវត្ថាបត់ស្តាំតាមផ្លូវស៉ីវត្ថាឆ្ពោះទៅស្តុបសណ្ឋាគារសុខាអង្គរហេីយបត់តាមមុខសណ្ឋាគាររហូតដល់វេទិកាក្រោមអធបិតីភាពលោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស។

អត្ថបទទាក់ទង