នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្ត លោក យុន លីនណេ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តបានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២ នៃវេទិកាទីក្រុង ឆ្លាតសៀមរាប នៃគម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាប (The 2nd General Meeting of Siem Reap Smart City Consortium) ដែលជាគំនិតផ្តួចផ្តើមជំហ៊ានដំបូង នៃយន្តការសហប្រតិបត្តិការរវាងរដ្ឋ វិស័យឯកជន សហគមន៍ និងវិស័យអប់រំ ដើម្បីសម្រេចបានគម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាបនាពេលអនាគត និងស្របតាមផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវៃសៀមរាប ដោយមានការចូលរួមពីតំណាងភាគីជប៉ុន លោកស្រី អភិបាលរងក្រុង លោក នាយកទីចាត់ការនៃសាលាខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និងវិស័យឯកជនផងដែរ។
លោក អភិបាលរងខេត្តបានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសទីភ្នាក់ងារJICA បានធ្វេីការសិក្សា និងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងសៀមរាប នៃខេត្តសៀមរាបឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ។ បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប បានដាក់ឱ្យប្រើប្រាស់ផ្លូវការនូវផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវៃ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសៀមរាបក៏បានសហការអនុវត្តនូវគម្រោងសាកល្បងចំនួន ០៨គម្រោង សម្រាប់វគ្គទី១ រួមមាន ១). ការកែលម្អការប្រមូលសំរាម ២). ការត្រួតពិនិត្យការចតយានយន្ត ខុសច្បាប់ ៣). ឌីជីថលនីយកម្ម នៃស្ថិតិទេសចរណ៍ ៤). ប្រព័ន្ធតាមដានលំហូរឯកសារផ្ទៃក្នុងរបស់រដ្ឋបាល ខេត្ត ៥). គម្រោងត្រួតពិនិត្យបរិស្ថានទីក្រុងដោយប្រើប្រាស់ឧបករណ៍ចាប់សញ្ញា(Sensor) ៦). កិច្ចសហ-ការ រវាងរដ្ឋ និងឯកជនក្នុងវិស័យទេសចរណ៍ ៧). ការប្រមូល និងដឹកជញ្ជូនសំរាមឆ្លាតវៃ និង៨). ថ្នាលទិន្នន័យ ទីក្រុងឆ្លាតវៃសៀមរាប (SSDaP)។ ក្នុងនោះមានគម្រោងសាកល្បង ការកែលម្អការប្រមូលសំរាម និងឌីជីថលនីយកម្ម នៃស្ថិតិទេសចរណ៍ ដែលត្រូវបានអនុវត្ត និងបញ្ចប់រួចរាល់។ ចំណែកគម្រោងសាកល្បង ចំនួន៣ ទៀតគឺបានអនុវត្ត និងបានផ្ទេរជូនមករដ្ឋបាលខេត្ត ដើម្បីគ្រប់គ្រង ប្រតិបត្តិការ និងថែទាំ ជួសជុល។
បន្ទាប់ពីលោក អភិបាលរងខេត្តមានមតិរួច អង្គប្រជុំក៏បានអនុញ្ញាតឱ្យតំណាងទីក្រុង Takamastu តំណាងរដ្ឋបាលខេត្ត និងវិស័យឯកជនមួយចំនួនផងដែរ។ ជាមួយនឹងបទបង្ហាញទាំងនេះ អង្គប្រជុំក៏បានលេីកឡេីងនូវសំណួរ និងមានការឆ្លេីយតបផងដែរ។
លោក អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណដល់ក្រុមការងារជប៉ុន ក៏ដូចជាក្រុមការងារសាលាខេត្ត និងវិស័យឯកជនទាំងអស់ដែលបានចូលចែករំលែកបទពិសោធន៍នាពេលនេះ។ លោក បានបន្តដាបន្ទាប់ពីកិច្ចប្រជុំនេះ សង្ឃឹមថាវិស័យឯកជនទាំងអស់នឹងផ្សព្វផ្សាយបន្តការងារទីក្រុងឆ្លាតវៃនេះឱ្យកាន់តែទូលំទូលាយ ពិសេសការចូលរួមវិនិយោគលេីការងារទីក្រុងឆ្លាតវៃនេះឱ្យស្របតាមផនទីចង្អុលផ្លូវដែលបានដាក់ចេញ។ ម្យ៉ាងទៀត លោក ក៏បានជំរុញដល់លោក លោកស្រី សាស្ត្រាចារ្យតាមបណ្តាសាកលវិទ្យាល័យទាំងអស់ជួយជំរុញដល់សិស្ស និស្សិតឱ្យចូលរួមប្រកួតប្រជែងដោយរៀបចំជាគម្រោង នៃការសាកល្បងទីក្រុងឆ្លាតវៃនាពេលអនាគត។សូមបញ្ជាក់ផងដែរថា ការទទួលពាក្យចាប់ពីថ្ងៃទី៩ ខែតុលា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមរយៈតំណភ្ជាប់ដូចខាងក្រោម។siemreap_smart@googlegroups.com https://drive.google.com/.../11gG-H1Vx...