ដើម្បីសម្រួលដល់ការធ្វើដំណើរ ការរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្ត និងសោភ័ណភាពក្នុងក្រុងសៀមរាប រដ្ឋបាលខេត្ត បានលើកគម្រោងសាងសង់ផ្លូវ និងបណ្តាញលូ ក្នុងនោះគម្រោងជួសជុល និងកែលម្អរផ្លូវពីផ្លូវ30ម៉ែត្ររកាត់សាលាបឋមសិក្សាមុខនាគ ក្នុងសង្កាត់គោកចក នឹងចាប់ផ្ដើមដំណើរការសាងសង់ចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ។
ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការរុះរើសំណង់ទាំងឡាយណានៅលើដីចំណីផ្លូវ ដើម្បីឱ្យការសាងសង់នេះមានភាពរលូនស្របតាមផែនការ។ ម្យ៉ាងទៀត កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នេះផងដែរក្រុមការងារចម្រុះក៏បានចុះពិនិត្យខ្សែកាប្លិ៍ អ៉ីនធឺណែ និងក្រុមការងាររៀបចំប្រព័ន្ធទឹកស្អាតសូមទម្លាក់ខ្សែកាប្លិ៍ និងរៀបចំប្រព័ន្ធដោយកប់ក្រោមដីស្របទៅតាមបច្ចេកទេសព្រមជាមួយដំណើរការសាងសង់។
អាជ្ញាធរខេត្តសង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវនេះ និងអង្គភាពពាក់ព័ន្ធនឹងចូលរួមសហការក្នុងការរៀបចំផ្លូវនេះឱ្យប្រព្រឹត្តទៅដោយរលូន និងស្របតាមផែនការដែលបានគ្រោងទុក៕