រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូខេត្តZhejiang នៃសាធារណរដ្ឋប្រជាមានិតចិន

  • 22
  • ដោយ vannak

នាថ្ងៃទី 0៧ ខែវិច្ឆិកា ឆ្នាំ២០២៤​ ឯកឧត្តម Wang Changrong អនុប្រធានគណៈកម្មាធិការសន្និសីទប្រឹក្សានយោបាយប្រជាជនចិនខេត្តZhejiang បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក លី សារី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

ឯកឧត្តម ប្រធានគណៈប្រតិភូបានបង្ហាញពីគោលបំណងនៃដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅខេត្តសៀមរាប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យ អប់រំ ទេសចរណ៍ វប្បធម៌ សុខាភិបាល។

ជាការឆ្លើយតប លោក អភិបាលរង នៃគណៈអភិបាលខេត្ត បានគាំទ្រ ដោយស្នើសុំឱ្យមន្ត្រីជំនាញ នៃមន្ទីរ-អង្គភាពពាក់ព័ន្ធពង្រឹងទំនាក់ទំនងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងនោះផងដែរក៏បានស្នើសុំឱ្យមានការហោះហើរត្រង់ពីខេត្ត Zhejiang មកកាន់ខេត្តសៀមរាប ដើម្បីជម្រុញកំណើនភ្ញៀវទេសចរ។​ ជាទីបញ្ចប់ ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរ។

អត្ថបទទាក់ទង