គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ ផ្លូវភូមិវត្តស្វាយចាប់ពីមាត់ស្ទឹងសៀមរាប កាត់អាស្រមគោកស្រិត ដល់ផ្លូវផ្សារក្រោម ប្រវែង ៦៦០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់ ២០សង់ទីម៉ែត្រ និងដាក់លូរំដោះទឹកអមសងខាងផ្លូវ មុខកាត់ 0.៨ម៉ែត្រ កំពុងដំណើរការសាងសង់សម្រេចបានប្រហែល ៦០% ។
នេះជាផ្លូវមួយខ្សែ ក្នុងចំណោមគម្រោងក្នុងឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ដែលផ្លូវនេះមានប្រវែង ៦៦០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ២០សង់ទីម៉ែត្រ និងដាក់លូរំដោះទឹកអមសងខាងផ្លូវ ០.៨ម៉ែត្រ ចាប់ពីមាត់ស្ទឹងសៀមរាប ដល់ផ្លូវផ្សារក្រោម ស្ថិតនៅភូមិវត្តស្វាយ សង្កាត់សាលាកំរេីក ក្រុងសៀមរាប ដេីម្បីរៀបចំបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងសៀមរាប។
ដូចនេះសូមបងប្អូនសាធារណជនដែលធ្វេីចរាចរ និងរស់នៅតាមដងផ្លូវនេះ មេត្តាយោគយល់ អធ្យាស្រ័យ និងចូលរួមសហការទាំងអស់គ្នា។
រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋមានស្មារតីចូលរួម ដើម្បីឲ្យគម្រោងនេះអនុវត្តទៅបានតាមការគ្រោងទុក៕