រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យគម្រោងចាស់ និងគ្រោងថ្មី តាមបណ្តាលខេត្តជុំវិញទន្លេរសាប​

  • 16
  • ដោយ vannak

រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥​ លោក​ លី​ សារី​ អភិបាលរងខេត្តតំណាងឯកឧត្ដម​ ប្រាក់​ សោភ័ណ​ អភិបាល នៃគណៈអភិបាលខេត្តបានចូលរួមកិច្ចប្រជុំ ស្តីពីចុះត្រួតពិនិត្យគម្រោងចាស់ និងគ្រោងថ្មី តាមបណ្តាខេត្តជុំវិញទន្លេរសាប​ ដែលមានប្រតិភូ ADB សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងពាក់ព័ន្ធក្រោមអធិបតីភាព ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រី ក្រសួងធនធានទឹក និងឧតុនិយម ។

ក្រោយពីអង្គប្រធានអង្គប្រជុំ បានពិភាក្សាគ្នារួចមក​ អង្គប្រជុំបានសម្រេច​ គណៈប្រតិភូនឹងចុះបំពេញបេសកកម្មថ្ងៃទី២៦​ ខែវិច្ឆិកា​ ឆ្នាំ ២០២៤តទៅ​។ ដោយឡែកចំពោះខេត្តសៀមរាប ត្រូវសិក្សា និងអនុវត្តគម្រោងក្រៅតំបន់អប្សរា ព្រមាទាំងត្រួតពិនិត្យឡើងវិញ ចំពោះទំនប់ និងអាងអូរបាយតាប់ និងលើកគម្រោងសាងសង់ទំនប់ចម្ងាយប្រហែល ២គីឡូម៉ែត្រ ជាបេតុងអាមេ។

អត្ថបទទាក់ទង