រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈតាមខ្សែផ្លូវក្នុងក្រុងសៀមរាប

  • 19
  • ដោយ vannak

កាលពីរសៀលថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ នៅសាលប្រជុំធំសាលាខេត្ត​ លោក​ សំកុល​ សុចិត្រា​ អភិបាលរងខេត្ត​ និងជាប្រធានគណៈកម្មការរៀបចំសណ្តាប់ធ្នាប់​ និងរបៀបរៀបរយសាធារណៈក្នុងភូមិសាស្ត្រខេត្តសៀមរាប​ ដោយមានការចូលរួមពីមន្ទីរ​ អង្គភាពពាក់ព័ន្ធផងដែរ។

ក្រោយពីស្តាប់បទបង្ហាញ​ និងពិភាក្សាគ្នារួចមក​ លោក​ អភិបាលរងខេត្តបានឱ្យក្រុមការងារពិនិត្យទីតាំងមួយចំនួនដែលត្រូវបំពាក់ស្លាកសញ្ញាចរាចរណ៍បន្ថែម​។ ដោយឡែកចំពោះ​ ការលក់ដូរតាមផ្លូវរបស់បងប្អូនត្រូវណែនាំបន្ថែមអំពីការសម្អាតផ្លូវ​ ពិសេសការចាក់កាកសំណល់ចូលក្នុងលូ។

លោក​ អភិបាលរងខេត្តបន្តថា​ ក្រុមការងារទាំងអស់ត្រូវអនុវត្តការរៀបចំសណ្តាប់ធ្នាប់នេះឱ្យកាន់តែប្រសេីរឡេីងថែមទៀត។ ដោយឡែកចំពោះចំណតសាធារណៈដែលនៅតាមបណ្តោយផ្លូវមួយចំនួន​ សូមបងប្អូនប្រជាពលរដ្ឋកុំយកចំណតទាំងនោះជារបស់ឯកជន​ ដោយប្រេីជាប្រយោជន៍សាធារណៈ៕

អត្ថបទទាក់ទង