រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

គ្រួសារក្រីក្រចំនួន ៥០គ្រួសាររស់នៅឃុំអន្លង់សំណរ ស្រុកជីក្រែងទទួលអំណោយពីក្រុមហ៊ុន BEME អចលនទ្រព្យ

កាលពីថ្ងៃសៅរ៍ ២ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ លោក ពៅ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកជីក្រែង បានអមដំណើរ លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្ដម ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាអគ្គនាយកក្រុមហ៊ុន BEME អចលនទ្រព្យ និងលោកជំទាវ ចូលរួមពិធីចែកអំណោយជូនគ្រួសារក្រីក្រចំនួន ៥០គ្រួសារ ស្មើ ៥០នាក់ មកពីភូមិចំនួន ៨ក្នុងឃុំអន្លង់សំណរ ស្ថិតនៅក្នុងភូមិអន្លង់សំណរ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ក្នុងពិធីចែកអំណោយនេះក្នុង១គ្រួសារទទួលបានអង្ករ ១០គីឡូក្រាម ត្រីខ ១យួរ អាហារបំប៉នសុខភាពចាស់ជរា ១ថង់ផងដែរ ក្នុងនោះមាន ១០កញ្ចប់តូច មី ១កេះ និងទឹកត្រី ១ដប ដែលឧបត្ថម្ភដោយ ឯកឧត្ដម ខាន់ ខុន និងលោកជំទាវ។

អត្ថបទទាក់ទង