ថ្ងៃសុក្រ ១៥កេីត ខែជេស្ធ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារចម្រុះរដ្ឋបាលខេត្តបាន និងកំពុងដំណេីរការកែលម្អសោភ័ណ្ឌភាព និងរៀបចំទីតាំងចំណតរថយន្តធុនតូចសងខាងផ្លូវជាតិលេខ៦មុខផ្សារលេីធំថ្មី ភូមិបន្ទាយចាស់ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ការកែលម្អសោភ័ណ្ឌភាព និងរៀបចំទីតាំងចំណត់រថយន្តធុនតូចនៅផ្លូវផ្សារលេីនេះ ជាគម្រោងរបស់រដ្ឋបាលខេត្ត ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់របស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត លើការងារកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពក្នុងក្រុងសៀមរាប។ សូមបញ្ជាក់ថា គម្រោងកែលម្អសោភ័ណ្ឌភាព និងរៀបចំទីតាំងចំណតរថយន្តធុនតូចនេះ នឹងរុះរេីចិញ្ចេីមផ្លូវក្រាលការ៉ូឡា ហេីយជំនួសដោយកៅស៊ូបេទីមAC ព្រមទាំងមានគំនូសសញ្ញាសម្រាប់ចតរថយន្តនៅក្នុងប្រឡោះចតដោយមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ៕
