នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ មានការជួបជុំគ្នារបស់ក្រុមអ្នកជិះកង់ប្រមាណជាជិត ២០០នាក់ នៅទីធ្លាចំណតរថយន្តមុខគ្រឹះស្ថានអង្គរនៃក្រុងសៀមរាប ក្នុងនោះរួមមានក្រុមអ្នកចុះឈ្មោះជិះកង់ចម្ងាយ ៣១គីឡូម៉ែត្រ ២១គីឡូម៉ែត្រ និង ក្រុមអ្នកជិះកង់កំសាន្តធម្មតាផងដែរ។ នេះជាការជួបជុំលើកទី១ របស់កម្មវិធីជិះកង់ក្រោមប្រធានបទ ជិះកង់ដើម្បីកាកបាទក្រហមកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធីកំសាន្ត ( សម្រាកសៀមរាប ) ក្រោមការរៀបចំរបស់អាជ្ញាធរខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និង សហការដោយអាជ្ញាធរជាតិអប្សរា ព្រឹត្តិការណ៍នេះដែរ( សម្រាកសៀមរាប ) មានរៀបចំកម្មវិធីជិះកង់ចំនួន ៣លើក ក្រោមប្រធានបទ ជិះកង់ដើម្បីចលនាកាកបាទក្រហមកម្ពុជា លើកទី១ មានអ្នកចូលរួមប្រមាណ ២០០នាក់ ហើយអ្នករៀបចំកម្មវិធីនេះ ប៉ាន់ប្រមាណថា នឹងមានអ្នកចូលរួមច្រើនជាងនេះ នៅក្នុងព្រឹត្តិការណ៍ជិះកង់លើកទី២ និងលើកទី៣ ខាងមុខ។ លោក លាង ឆុង សមាជិកក្រុមជិះកង់សុខភាពសៀមរាបអង្គរ និងជាអ្នកសម្របសម្រួលកម្មវិធីជិះកង់ដើម្បីកាកបាទក្រហមកម្ពុជាបានឲ្យដឹងថា៖ កម្មវិធីនេះរួមមាន ៣លើក លើកទី១ ថ្ងៃទី១៦ លើកទី២ ដែលជាថ្ងៃបើកដំណើការផ្លូវការប្រារព្ធនៅថ្ងៃទី១៨ និងលើកទី៣ ដែលជាថ្ងៃបញ្ចប់ ធ្វើនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ។ លោកចាប់អារម្មណ៍ថា នេះគឺជាកម្មវិធីជិះកង់ដើម្បីមនុស្សធម៌ ។ ថវិកាដែលបានមកពីការចុះឈ្មោះដោយស័្មគ្រចិត្តរបស់អ្នកជិះកង់ ក្នុងកម្មវិធីនេះ ត្រូវបានរាប់បញ្ជូលទៅក្នុងមូលនិធិសប្បុរសធម៌នៃកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប។ ដំណើរជិះកង់លើកទី១នេះ ត្រូវបានជិះចេញពីក្រុងសៀមរាប ចូលទៅក្នុងតំបន់ឧទ្យានអង្គរ ទស្សនាប្រាសាទតាព្រហ្ម បន្តជិះកំសាន្តក្នុងព្រៃធម្មជាតិអង្គរ ឆ្ពោះទៅប្រាសាទព្រះខ័ន្ធ និងបញ្ចប់នៅព្រះលានជល់ដំរី។ កម្មវិធីនេះ ត្រូវបានយកចិត្តទុកដាក់ ដល់ការការពារសុវត្តិភាពអ្នកចូលរួម និងអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ប្រឆាំងជម្ងឺកូវីដ១៩ រួមទាំងបានដាក់ចេញផងដែរនូវក្រមសីលធម៌ ការពារបរិស្ថាន សណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ ក្នុងឱកាសទស្សនាប្រាសាទបូរាណ។ អ្នករៀបចំកម្មវិធី បានប៉ាន់ប្រមាណថា កម្មវិធីជិះកង់ដើម្បីកាកបាទក្រហមកម្ពុជា លើកទី២ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នឹងមានអ្នកចុះឈ្មោះចូលរួមច្រើនជាងលើកទី១ ។ កម្មវិធីនេះមានផ្តល់ជូនអ្នកចុះឈ្មោះចូលរួម នូវអាវយឺត អាហារពេលព្រឹកមុនចេញដំណើរ និងមានក្រុមការងារ តាមដានការសុវត្តិភាពជាប់ជាប្រចាំ ក្នុងពេលចូលទស្សនាប្រាសាទ នៅមានមគ្គុទេសក៍ទេសចរណ៍ ធ្វើបង្ហាញជូនផងដែរ៕
- cambodia
- Siemreap
- SiemReapMyHome
- តំបន់ទេសចរណ៍
- តំបន់ទេសចរណ៍កែច្នៃ
- តំបន់ទេសចរណ៍ក្រៅពីប្រាសាទ
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
សម្រាកសៀមរាប ជិះកង់ដើម្បីកាកបាទក្រហមកម្ពុជាបញ្ចប់ថ្ងៃទី១ ដោយមានអ្នកចូលរួមប្រមាណ២០០នាក់ នៅសល់២លើកទៀតប៉ុណ្ណោះ
- 1.5ពាន់
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 1.5ពាន់
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 1.5ពាន់
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 1.5ពាន់
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 1.5ពាន់
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 1.5ពាន់
- ដោយ vannak
-
ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៨ ឆ្នាំ២០២៤
- 1.5ពាន់
- ដោយ vannak
-
ប្រធានក្រុមជំនុំព្រះជាម្ចាស់សៀមរាប បានជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ឆ្នាំ២០២៥ ជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប
- 1.5ពាន់
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុន មិត្តហ្វូន សាខាខេត្តសៀមរាប
- 1.5ពាន់
- ដោយ vannak
-
ពិធីចែកវិញ្ញាបនបត្រដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ ក្នុងឆ្នាំសិក្សា២០២៤ របស់អង្គការស្លាបព្រាកម្ពុជា
- 1.5ពាន់
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៦ នៅស្រុក វ៉ារិន
- 1.5ពាន់
- ដោយ vannak