ថ្ងៃចន្ទ ១១កេីត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានអមដំណើរជាមួយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធាគណៈកម្មការអន្តរក្រសួង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសអន្តរក្រសួង អញ្ជេីញចុះពិនិត្យមេីលហេដ្ឋារចនាសម័្ពន្ធផ្លូវក្រុងចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។ជាមួយនឹងការចុះពិនិត្យខ្សែផ្លូវនៅក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដេីម្បីសិក្សាជម្រេីសបច្ចេកទេសក្នុងការសាងសង់និងកែលម្អឱ្យស្របទៅតាមស្តង់ដារបច្ចេកទេសនិងទំហំ។ទន្ទឹមនឹងនេះ គណៈកម្មការអន្តរក្រសួងក៏ដូចជាអាជ្ញាធរខេត្តសង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋនឹងបន្តសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យអនុវត្តគម្រោងហេដ្ឋារចនាសម័្ពន្ធផ្លូវក្រុងចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ប្រព្រឹត្តទៅដោយរលូនតាមការនិងស្របតាមផែនការដែលរាជរដ្ឋាភិបាលបានគ្រោងទុក។ ម្យ៉ាងទៀត ការអនុវត្តគម្រោងនេះ មិនត្រឹមតែស្តារហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ព្រមទាំងលេីកកម្ពស់នូវសោភ័ណភាព បរិស្ថានក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតឱ្យមកកំសាន្តខេត្តសៀមរាបឱ្យកាន់តែច្រើនឡើងថែមទៀត ជាពិសេសធ្វេីឱ្យប្រសេីរឡេីងនូវជីវភាពរស់នៅ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងជាតិផងដែរ៕
