រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ព័ត៌មានថ្នាក់ខេត្ត

កិច្ចប្រជុំដើម្បីដោះស្រាយវិវាទដីធ្លីរវាង ភូមិ ឃុំ​ ស្រុក​មួយចំនួន តាមព្រំប្រទល់រវាងខេត្ត​សៀមរាប និងខេត្តឧត្តរមានជ័យ

ព្រឹកថ្ងៃចន្ទ ១៤កើត ខែបុស្ស ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅបន្ទប់​ប្រជុំ​​លេខ១​ នៃរដ្ឋបាលសាលាខេត្តសៀមរាប មាន​កិច្ចប្រជុំដើម្បីដោះស្រាយវិវាទ​ដីធ្លី​រវាង ភូ​មិ​ ឃុំ​ ស្រុក​ មួយ​​ចំនួនតាមព្រំប្រទល់រវាងខេត្ត​សៀមរាប និងខេត្តឧត្តរ​...

កិច្ចប្រជុំពិភាក្សាលើការងារផ្តល់សេវាកិច្ចសន្យាការពារបរិស្ថានសម្រាប់គម្រោងអាជីវកម្មធនធានរ៉ែសំណង់គ្រប់ប្រភេទ​ ក្នុងភូមិសាស្រ្តខេត្តសៀមរាប

ព្រឹកថ្ងៃសុក្រ​ ១១កើត ខែបុស្ស ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០២០ នៅបន្ទប់​ប្រជុំ​​លេខ១​ នៃរដ្ឋបាលសាលាខេត្តសៀមរាប មានកិច្ចប្រជុំពិភាក្សាលើការងារផ្តល់​សេវាកិច្ចសន្យា​ការពារបរិស្ថានសម្រាប់គម្រោងអាជីវកម្មធនធានរ៉ែ​សំណង់គ្រប់ប្រភេទ​ ក្...

បងប្អូនប្រជាពលរដ្ឋជាង៤០០គ្រួសារដែលរស់នៅតាមដងស្ទឹងសៀមរាបចាប់ពីស្ពាននាគទៅដល់ស្ពានអង្គរបានស្ម័គ្រចិត្តរុះរើសំណង់ទៅនៅទីតាំងថ្មី(ភូមិធម្មជាតិរុនតាឯក)ដែលរៀបចំដោយរដ្ឋបាលខេត្ត

កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងការរៀបចំដីធ្លីសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅលើដីចំណីស្ទឹងតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពាននាគរហូតដល់ស្ពានអង្គរដែលស្ថិតក្នុងសង្កាត់ស្លក្រ...

ក្រុមការងារខេត្តបានបណ្តុះបណ្តាលវិជ្ជាជីវៈដល់បងប្អូនប្រជាពលរដ្ឋ និងពិនិត្យមើលគម្រោងលើកម្ពស់ជីវភាពប្រជាពលរដ្ឋវិលមកពីក្រៅប្រទេស

កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានដឹកនាំក្រុមការងារខេត្តដោយមានថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ មន្ត្រីរាជការសាលាខេត្ត អាជ្ញាធរស្រុក ឃុំបានចូលរួមធ្វើការបណ្តុះបណ្តាលដល់បងប្អូនប្រជាពលរដ្ឋ ដែលបានវិលត្រឡប់មកពីក្រៅ...

រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំកែសម្រួលនិមិត្តសញ្ញារបស់រដ្ឋបាល ស្រុកបន្ទាយស្រី ស្រុកក្រឡាញ់ និងរដ្ឋបាលឃុំចំណុះស្រុកទាំងពីរ

ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប មានរៀបចំប្រជុំ កែសម្រួលនិមិត្តសញ្ញារបស់រដ្ឋបាលស្រុកបន្ទាយស្រី ស្រុកក្រឡាញ់ និងរដ្ឋបាលឃុំចំណុះស្រុកទាំងពីរ ក្រោមការដឹកនាំ លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្ត និងមានការចូលរួមពី លោកនាយក នាយករងរដ...

ថ្នាក់ដឹកនាំខេត្ត​ បានចុះត្រួតពិនិត្យតាមដានវិធានសុវត្ថិភាពទេសចរណ៍ និងណែនាំអំពីវិធានសុវត្ថិភាពទេសចរណ៍ នៅតាមសណ្ឋាគារ​ ក្នុងក្រុងសៀមរាប

នាព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យតាមដានវិធានសុវត្ថិភាពទេសចរណ៍ និងណែនាំអំពីវិធានសុវត្ថិភាពទេសចរណ៍ នៅតាមសណ្ឋាគារ ០៤ កន្លែង ក្នុងក្រុង...

រដ្ឋបាល​ខេត្ត​រៀបចំឲ្យប្រជាពលរដ្ឋរស់នៅអា​ស្រ័យផល​នៅតាមចំណីស្ទឹងសៀមរាបដែលត្រូវរុះរើ ចាប់ពីចំណុចស្ពាននាគ ដល់ចំណុចស្ពានអង្គរ​ ចាប់ឆ្នោតយកទីតាំងដីឡូតិ៍

ថ្ងៃ​សៅរ៍​ ៥កេីត​ ខែបុស្ស​ ឆ្នាំ​ជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២០​ នៅក្នុងបរិវេណសាលាខេត្តសៀមរាបមានការរៀបចំឲ្យប្រជាពលរដ្ឋដែលរស់នៅអា​ស្រ័យផល​នៅតាមចំណីស្ទឹងសៀមរាប ចាប់ពីចំណុចស្ពាននាគ ដល់ចំណុចស្ពានអង្គរ​ រុះរើ និងចាប់ឆ្នោតយក...

កិច្ចប្រជុំ​ស្ដីពីដំណើរការចុះពិនិត្យ និងវាយតម្លៃលើសំណើសុំកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២

ថ្ងៃ​ព្រហស្បតិ៍​ ៣កេីត​ ខែបុស្ស​ ឆ្នាំ​ជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​១៧​ ខែធ្នូ​ ឆ្នាំ​២០២០​ នៅរដ្ឋបាលខេត្តសៀមរាប​ មានបេីកកិច្ចប្រជុំ​ ស្ដីពីដំណើរការចុះពិនិត្យ និងវាយតម្លៃលើសំណើសុំកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើអនុប្បយោគជាដីឯកជនរ...

អគ្គិសនីតង់ស្យុងខ្ពស់ដែលមានអានុភាព​ ២៣០គីឡូវ៉ុលត្រូវបានក្រុមការងារចុះពិនិត្យគោលដៅដែលត្រូវសាងសង់គ្រឹះបង្គោល ដេីម្បីបញ្ជូនអគ្គិសនីនេះពីរោងចក្រដុតធ្យូងថ្មនៅខេត្តឧត្តរមានជ័យ

នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោក​ ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាតំណាង​​ឯកឧត្ដម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំ​ក្រុម​ការងារ​ជំនាញ​​ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងបរិស្ថាន តំណាងអគ្គីសនីកម្ពុជា លោកអភិបាលស្រុក ប្រធាន អនុប្រធានម...

អគ្គិសនីតង់ស្យុងខ្ពស់​ ២៣០គីឡូវ៉ុលដែលផលិតដោយរោងចក្រអគ្គិសនីដុតធ្យុងថ្ម​នៅខេត្តឧត្តរមានជ័យនឹងធ្វើការបញ្ជូនមកឱ្យខេត្តសៀមរាបប្រើប្រាស់ក្នុងពេលឆាប់ៗនេះ

នៅរសៀលថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២០ នៅសាលប្រជុំលេខ១​ សាលាខេត្តសៀមរាប​ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី​ ការចុះពិនិត្យសាងសង់គ្រឹះបង្គោល​ តម្លេីងបង្គោល​ អូសខ្សែបញ្ជូនអគ្គិសនី​ និងកាប់សម្អាតដេីមឈេីតាមបណ្តោយគន្លងខ្សែបញ្ជូន​ អគ្គិសនីតង់ស្យុងខ្ពស់​ ២៣០គី...