រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ប្រជាពលរដ្ឋ ៥គ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀងបានទទួលអំណោយមនុស្សធម៌តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុកអង្គរជុំ

ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោក ខូយ រ៉ាត់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរជុំ លោក ឡឹក ពឿត អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរជុំ និងសហការីបាននាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៥គ្រួសារ នៅក្នុងឃុំគោល ស្រុកអង្គរជុំ។ នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ។ លោក ក៏បានរំលឹកដល់បងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នចំពោះសុខភាព ពិសេសកូនចៅតូចៗ បើឃើញថាមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត និងត្រូវមានអនាម័យជាប្រចាំកុំអោយមានជំងឺកើតឡើង ហើយក្រោយទឹកស្រកវិញយើងត្រូវសម្អាតទីធ្លា ស្ដារអណ្ដូងទឹកចោល កុំអោយមានមេរោគ។ -អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុង ១គ្រួសារមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ អាយឺត២ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១យួរ កន្ទេល១ ថវិកា៥ម៉ឺនរៀល៕

អត្ថបទទាក់ទង