ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទ១៩ ខែធ្នូ ឆ្នាំ ២០២៥ លោកលី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ឆ្នាំ២០២៥ ជាមួយគណៈកម្មការគ្រីស្ទបរិស័ទខេត្តសៀមរាប ដឹកនាំដោយ លោក ទន់ ឆាយ ប្រធានក្រុមជំនុំព្រះជាម្ចាស់សៀមរាប។
ក្នុងឱកាសជួបសម្តែងការគួរសមនេះដែរ លោក លី សារី បានថ្លែងអំណរគុណចំពោះ គណៈកម្មការគ្រីស្ទបរិស័ទខេត្តសៀមរាបដែលជានិច្ចកាលតែងជួយអប់រំផ្លូវចិត្ត និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់ប្រជាពលរដ្ឋខេត្តសៀមរាបដើម្បីរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស និងរួមគ្នាកសាងសង្គមមួយប្រកបដោយសុខសន្តិភាព សេរីភាពសាសនា ក្រោមម្លប់នៃដំបូលសន្តិភាព។ ជាមួយគ្នានេះដែរ លោក អភិបាលរងខេត្ត ក៏បានជូនពរប្រតិភូជួបប្រទះតែសេចក្តីសុខ សេចក្តីចំរើន និងសុខភមង្គល។