
ថវិកាចំណាយលើការជួលគ្រឿងចក្របានមកពីការចូលរួមឧបត្ថម្ភរបស់លោក សែន នី ដែលជាប្រជាពលរដ្ឋរស់នៅភូមិស្ពានជ្រាវ សង្កាត់សៀមរាប និងលោកស្រី យឿន ពិសី សមាជិកភូមិភូមិបឹង សង្កាត់ជ្រាវ។
ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារក៏បានចុះទៅជួយពិនិត្យនិងសម្របសម្រួល ដល់គណៈកម្មាធិកាវត្តអធ្វាព្រមទាំងមានការចូលរួមជាកំលាំងពីសំណាក់ព្រះគង់នៅវត្តអធ្វា ប្រជាការពារភូមិ និងប្រជាពលរដ្ឋក្នុងសង្កាត់សៀមរាបសរុបចំនួន ២៥នាក់ ស្រី ០១នាក់ បានធ្វើការរួមគ្នាកាត់យកដើមអំពិល១ដើមដែលបានរលំកាត់ផ្លូវចេញ នៅត្រង់ចំណុចរោងចុងភៅវត្តអធ្វាដើម្បីសម្រួលនិងបញ្ចៀសការកកស្ទះចរាចរណ៍ជូនដល់ប្រជាពលរដ្ឋនិងសាធារណៈជនដែលធ្វើដំណើរឆ្លងកាត់មកធ្វើបុណ្យនៅវត្តអធ្វា ជាពិសេសនារដូវបុណ្យភ្ជុំបិណ្ឌនេះតែម្តង។ដើម្បីអោយអាចយកដើមអំពិលនេះចេញពីផ្លូវបានដោយសុវត្តិភាពយើងត្រូវប្រើឡានស្ទូច១គ្រឿង ហើយអ្នកជំនាញកាត់ដើមឈើចំនួនពីរក្រុម ដោយប្រើអស់ថវិកាមួយចំនួនដែលជាការឧបត្ថម្ភរបស់ព្រះសង្ឃគង់នៅវត្តអធ្វា៕