
បន្ទាប់ពីស្តាប់បទបង្ហាញរបស់ក្រុមការងារ Jica អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងសាងល្បង (Pilot Project)រួមមក អង្គប្រជុំបានចូលរួមមតិយោបល់នូវចំណុចខ្វះខាតមួយចំនួន ដែលមន្ត្រីរបស់រដ្ឋបាលបានអនុវត្តកន្លង ដេីម្បីដាក់ជូនក្រុមការងារ Jica ពិនិត្យ និងកែសម្រួល។
លោក យុន លីនណេ បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យនិងអនុវត្តការងារដែលក្រុមការងារ Jica បានដាក់ឱ្យប្រេីសាកល្បងកន្លងបន្ថែមទៀត ដេីម្បីរកនូវចំណុចប្រឈម ដាក់ក្រុមការងារ Jica បន្តដោះស្រាយមុននឹងប្រគល់មកឱ្យខេត្តយេីងគ្រប់គ្រងទាំងស្រុង៕