រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

អ៊ុក ពិស្តារ

រដ្ឋបាលខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរបរិស្ថានខេត្ត និងរៀបចំរបាយការណ៍ដើម្បីត្រៀមការងារសន្និបាតឆ្នាំ២០២០

រលៀលថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២ និង៣០នាទី នៅសាលប្រជុំលេខ១ របស់រដ្ឋបាលខេត្តសៀមរាប លោក ង៉ាន់ ភិរុណ អភិបាលរង និងជាតំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល និងដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ ន...

រដ្ឋបាលខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទ និងរៀបចំរបាយការណ៍ដើម្បីត្រៀមការងារសន្និបាតឆ្នាំ២០២០

រលៀលថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២ និង៣០នាទី នៅសាលប្រជុំលេខ១ របស់​រ​ដ្ឋបាលខេត្តសៀមរាប​ លោក ង៉ាន់ ភិរុណ​ អភិបាលរង និងជាតំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានអញ្ជើញ​ជួបសំណេះ​សំណាល និងដឹកនាំកិច្ចប្រជុំបូកសរុបរបាយក...

អគារសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យដំណើរការការិយាល័យសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យនៅទីតាំងថ្មី ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រ...

កិច្ចប្រជុំពិភាក្សាដើម្បីឈានទៅដោះស្រាយព្រំប្រទល់រដ្ឋបាលខេត្តសៀមរាប និងឧត្តរមានជ័យ

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែ មករា ឆ្នាំ២០២១នេះ មានបើកកិច្ចប្រជុំពិភាក្សា ស្តីពីការកំណត់ព្រំ ប្រទល់រដ្ឋបាលដែលមិនទាន់ច្បាស់លាស់រវាងរដ្ឋបាលខេត្តសៀមរាប និង រដ្ឋបាលខេត្តឧត្តរមានជ័យ ក្រោមការដឹកនាំកិច្ចប្រជុំរបស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាល...

រដ្ឋបាលខេត្តដាក់ចេញវិធានការ៦ចំណុចដើម្បីរៀបចំសោភ័ណភាពនិងសណ្តាប់ធ្នាប់បរិវេណព្រះវិហារព្រះអង្គចេក-ព្រះអង្គចម

នៅរសៀលថ្ងៃទី១២ ខែ មករា ឆ្នាំ២០២១ រដ្ឋបាលសាលាខេត្ត បានប្រជុំពិនិត្យពិភាក្សា និងសម្របសម្រួលដោះស្រាយបង្វែរទីតាំងលក់ដូររបស់អាជីវករចេញពីបរិវេណរបងព្រះវិហារព្រះអង្គចេក-ព្រះអង្គចម ដើម្បីក្រសួងព្រះបរមរាជវាំង បន្តការងាររៀបចំក្រាលកម្រាលក្រានីត និងការសាងសង់រប...

កិច្ចប្រជុំតាមដាន ត្រួតពិនិត្យវឌ្ឍនភាពពាក់ព័ន្ធការងារកាត់ឆ្វៀលដី និងចុះពិនិត្យស្ថានភាពជាក់ស្តែងទីតាំងឈូសឆាយដីគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតក្នុងភូមិសាស្រ្តស្រុកបន្ទាយស្រី

ថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទី នៅសាលប្រជុំរបស់រដ្ឋបាលស្រុកបន្ទាយស្រី បានបើកកិច្ចប្រជុំស្តីពីការតាមដាន ត្រួតពិនិត្យវឌ្ឍនភាពពាក់ព័ន្ធការងារកាត់ឆ្វៀលដី និងចុះពិនិត្យស្ថានភាពជាក់ស្តែ...

កិច្ចប្រជុំពិភាក្សាលើផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ឆ្នាំ២០២១

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្រាប់អនុវត្តនៅក្នុងឆ...

រដ្ឋបាលខេត្តដាក់គោលការណ៍ចំនួន៦ចំណុចដើម្បីឱ្យមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបន្តអនុវត្តការងារបន្ថែម

ថ្ងៃច័ន្ទ ១៣ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែ មករា ឆ្នាំ ២០២១ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ទទួលបន្ទុកកិច្ចការមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានអញ្ជើ...

សហគមន៍ព្រៃឈើចាន់សជើង បានទទួលសំណងពីក្រុមហ៊ុនអាកាសយានដ្ឋាន​អន្តជាតិ សៀមរាប-អង្គរ ដែលបានសាង​សង់ផ្លូវ​ល្បឿន​លឿន​​ឆ្លង​កាត់​ព្រៃសហគមន៍

ព្រឹកថ្ងៃទី០៨ ខែ មករា ឆ្នាំ២០២១ វេលាម៉ោង៨ និង៣០នាទី​​ នៅសាលប្រជុំ​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប សហគមន៍ព្រៃឈើចាន់សជើង បានទទួលសំណងពីក្រុមហ៊ុនអាកាសយានដ្ឋាន​អន្តជាតិ សៀមរាប-អង្គរ ដែលបានសាង​សង់ផ្លូវ​ល្បឿន​លឿន​​ឆ្លង​កាត់​ព្រៃសហគ...

ក្រុមប្រឹក្សាខេត្តបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២០ ជាពិសេសការដោះស្រាយផលប៉ះពាល់ផ្លូវ៣៨ខ្សែ និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ នៅបន្ទប់ប្រជុំធំសាលាខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតី់ភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមរបស់ឯកឧត្...