ថ្ងៃច័ន្ទ ១៣ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែ មករា ឆ្នាំ ២០២១ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ទទួលបន្ទុកកិច្ចការមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល និងដឹកនាំកិច្ចប្រជុំបូកសរុបការអនុវត្តការងារប្រចាំឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តឆ្នាំ ២០២១ របស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិកាកិច្ច ។ កិច្ចប្រជុំនេះក៏មាន ការអញ្ជើញចូលរួមពី លោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកអនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជាប់កិច្ចសន្យា សរុប១៦រូប ស្ត្រី៦រូប។លោកប្រធានមន្ទីរបានរាយការណ៍សង្ខេបជូនអង្គប្រជុំពីស្ថានភាពមន្ត្រីក្របខណ្ឌ និងរចនាសម្ព័ន្ធ ក្នុងមន្ទីរ មន្ត្រីក្របខណ្ឌសរុបចំនួន ១៣ រូប ស្រី ៦ រូប ដោយមានការរិយាល័យចំនួន ៣ ១ ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ២ ការិយាល័យអធិការកិច្ច និងទទួលពាក្យបណ្តឹង៣ ការិយាល័យទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអាជ្ញាធររាជធានី ខេត្តនៅក្នុងកិច្ចប្រជុំបូកសរុបនេះដែរ លោក អភិបាលរងខេត្តបានមានមតិផ្តាំផ្ញើ ដូចជា:-ត្រូវបន្តយកចិត្តទុកខ្ពស់ចំពោះវិធានការការពារការឆ្លងវីរុសCovide19 និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល-ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ភាតរភាព និងការគោរពគ្នាទៅវិញទៅមក និងស្មោះត្រង់ចំពោះអង្គភាព។-ពង្រឹងកិច្ចការទំនាក់ទំនងជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងស្ថាប័នជាតិ-អន្តរជាតិ អោយបានល្អប្រសើរ -ពង្រឹងប្រសិទ្ធិភាព កិច្ចការទំនាក់ទំនងជាមួយរដ្ឋសភា -ព្រឹទ្ធសភា និងអធិការកិច្ចនិងបន្តផ្សព្វផ្សាយឯកសារច្បាប់នានាអោយបានទូលំទូលាយ-ពង្រឹងប្រសិទ្ធិភាព កិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុក្នុងអង្គភាព-បន្តពង្រឹងប្រសិទ្ធិភាព កិច្ចការអធិការកិច្ច និងទទូលពាក្សបណ្តឹង ដោះស្រាយពាក្យបណ្តឹងជូនប្រជាពលរដ្ឋ កិច្ចប្រជុំនេះរៀបចំនៅបន្ទប់ប្រជុំនៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប ។
រដ្ឋបាលខេត្តដាក់គោលការណ៍ចំនួន៦ចំណុចដើម្បីឱ្យមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបន្តអនុវត្តការងារបន្ថែម
- 570
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 570
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 570
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 570
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 570
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 570
- ដោយ vannak
-
ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៨ ឆ្នាំ២០២៤
- 570
- ដោយ vannak
-
ប្រធានក្រុមជំនុំព្រះជាម្ចាស់សៀមរាប បានជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ឆ្នាំ២០២៥ ជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប
- 570
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុន មិត្តហ្វូន សាខាខេត្តសៀមរាប
- 570
- ដោយ vannak
-
ពិធីចែកវិញ្ញាបនបត្រដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ ក្នុងឆ្នាំសិក្សា២០២៤ របស់អង្គការស្លាបព្រាកម្ពុជា
- 570
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៦ នៅស្រុក វ៉ារិន
- 570
- ដោយ vannak