រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ព័ត៌មានថ្មីៗ

រុក្ខទិវា ៩ កក្កដា ២០២០នេះ ខេត្តសៀមរាប បានប្រារព្ធពិធីដាំកូនឈេីចំនួន ១៥ ៦២៥ដេីម ក្រោមប្រធានបទ «ស្ដារគម្របបៃតងឡេីងវិញ»

ថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី បានរៀបចំពិធីដាំកូនឈេីក្រោមប្រធានបទ «ស្ដារគម្របបៃតងឡេីងវិញ» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិក...

ឯកឧត្តម អភិបាលខេត្តជួបពិភាក្សាការងារជាមួយអង្គការសុខភាពពិភពលោកនិងក្រសួងសុខាភិបាលអំពីស្ថានភាពការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុង​ខេត្តសៀមរាប

ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាកាងារអំពីស្ថានភាពការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុង​ខេត្តសៀមរាបជាមួយលោកជំទាវ លី អៃឡាន (Li Ailan) ប្រធានអង្គការសុខភាពពិភពលោកប្រចាំព្រះរាជាណាចក្រក...

ក្រុមប្រឹក្សាខេត្តសៀមរាបបានបើកកិច្ចប្រជុំសាមញ្ញលើកទី ១៤

រសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកក្រ...

កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ឆ្លងសេចក្តីព្រាងបឋម “ផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០-២០៣៥”

ថ្ងៃពុធ ០៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគាររីជិនស៊ីអង្គរ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ឆ្លងសេចក្តីព្រាងបឋម “ផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេស...

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានដំណើរការជួសជុលបណ្តាញលូទឹកក្រោមដីនៅម្តុំរង្វង់មូលព្រះរាជដំណាក់ដល់ស្តុបសុខា

នៅថ្ងែអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០២០ ក្រុមការងាររបស់មន្ទីសាធារណការ និងដឹកជញ្ជូនខេត្ត បានចាប់ដំណើរការជួសជុលកែសម្រួលលម្អប្រព័ន្ធបណ្តាញលូទឹកក្រោមដី ដូចខាងក្រោមនេះ៖-ធ្វើការជីក និងសាងសង់អណ្តូងលូ(រីហ្គា) ...

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបចេញសេចក្តីជូនដំណឹងស្តីពីការហាមឃាត់ការធ្វើអាជីវកម្មទិញលក់-ពិឃាតសត្វសុនខ(ឆ្កែ)

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មន្ទីរសង្កេតឃើញថាការធ្វើអាជីវកម្មលក់ ទិញ ពិឃាតសត្វសុនខ(ឆ្កែ) ដើម្បីធ្វើម្ហូបអាហារមានភាពអាណាធិបតេយ្យ និងកើនឡើងគួរឱ្យព្រួយបារម្ភ។ ដូចនេះ ការដើរទាក់លក់ ទិញ និងពិឃាតសត្វអាណាធិបតេយ្យគ្មានច្បាប់ ផ្ទុយនឹងខ្លឹមសារនៃច្បា...

ឯកឧត្តម អភិបាលខេត្តចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី២៣ ឆ្នាំ២០២៣

ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នៅវិមានមិត្តភាព រាជធានីភ្នំពេញ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី២៣ ឆ្នាំ២០២៣ (CAMSO...

ក្រុមការងារចម្រុះរដ្ឋបាលខេត្ត​បានចុះកំណត់ទំហំផ្លូវ ចាប់ពីផ្លូវជាតិលេខ៦​ ចំណុចពេទ្យធ្មេញសៀមរាប ដល់ផ្លូវ​ ៧មករា​

ថ្ងែព្រហស្បតិ៍​ ១២កេីត​ ខែអាសាឍ​ ឆ្នាំជូត​ ទោស័ក​ ព.ស២៥៦៤​ ត្រូវនឹងថ្ងៃទី០២​ ខែកក្កដា​ ឆ្នាំ​២០២០​ ក្រុមការងារចម្រុះរដ្ឋបាលខេត​្តបានចុះកំណត់ទំហំផ្លូវចាប់ពីផ្លូវជាតិលេខ៦​ ចំណុចពេទ្យធ្មេញសៀមរាប​ ឆ្ពោះទៅប៉ែកខាងត្បូងរហូតដល់ផ្លូវ​ ៧មករា​ ដើម្បីបម្រើប្រ...

បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះចំនួន៦៦គ្រួសារ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានលោក ចៅ ម៉ៅមុន្នី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន៦៦គ្រួសារ នៅស្រុកសូទ្រនិគម ក្នុងនោះមានក្រុមគ្រួសារងាយរងគ្រោះនៅពេលមានវិបត្តិជម្ងឺកូវិដ១៩ រ...

កិច្ចប្រជុំស្តីពីការបង្កើតក្រុមការងារត្រួតពិនិត្យ តាមដានការអនុវត្តវិធានសុវត្តិភាពទេសចរណ៍សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងខេត្តសៀមរាប

នារលៀលថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលខេត្តសៀមរាប មានបើកកិច្ចប្រជុំស្តីពីការសម្រេចការបង្កើតក្រុមការងារត្រួតពិនិត្យ តាមដានការអនុវត្តវិធានសុវត្តិភាពទេសចរណ៍សម្រាប់មូលដ្ឋានអាជីវកម្មទេ...