ព័ត៌មានថ្នាក់ខេត្ត
អភិបាលខេត្តថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសៀមរាប
នៅរសៀលថ្ងៃទី០១ ខែ តុលា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំ បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលនៃការកំណត់នូវផលប៉ះពាល់ចំពោះសំណង់នានាដែលបានសាងសង់លើគន្លងផ្លូវ ឬចំណីផ្លូវ ក្នុងការស្ថាបនាផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប ដោយមានការចូលរួ...
បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវ៧មករាបានបន្តស្ម័គ្រចិត្តចូលរួមរុះរើសំណង់
ក្នុងដើមខែតុលា នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវ៧មករា ចាប់ពីផ្លូវបំបែកវត្តដំណាក់រហូតដល់វិថីហ៊ុនសែនសន្តិភាព បានបន្តចូលរួមសហការជាមួយអាជ្ញាធរខេត្តក្នុងការរុះរើសំណង់ដើម្បីចូលរួមក្នុងការអភិវឌ្ឍក្រុងសៀមរាប ក្នុងភូមិវត្...
បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវវត្តបូព៌ពីស្តុបកោះកេរ្តិ៍ដល់ផ្លូវ៧មករាបានបន្តការរុះរើសំណង់លើដីចំណីផ្លូវ
ក្នុងដើមខែតុលា នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវវត្តបូព៌ ចាប់ពីស្តុបកោះកេរ្តិ៍រហូតដល់ផ្លូវ ៧មករា បានបន្តចូលរួមសហការជាមួយអាជ្ញាធរខេត្តក្នុងការរុះរើសំណង់ដើម្បីចូលរួមក្នុងការអភិវឌ្ឍក្រុងសៀមរាប ក្នុងភូមិវត្តបូព៌ សង្ក...
កិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយនិងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតទីយកដីធ្វើកម្មសិទ្ធិរៀងខ្លួន
នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង លេខ០១៤ គជដព របស់គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតទីយកដីធ្វើកម្មសិទ...
ក្រុមទី៤ បានចុះសម្របសម្រួល ពិនិត្យ ណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែកបានសាងសង់សំណង់រំលោភលើដីផ្លូវ ឱ្យរុះរេីសំណង់ នៅសង្កាត់ស្លក្រាម
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងងជាប្រធានក្រុមការងារទី៤ និងជាតំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះសម្របសម្រួល ណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមសហការ និងរុះរើសំណង់រំលោភលើដីផ្លូវ ចំ...
ក្រុមការងារទី៣ បានចុះពិនិត្យ ផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលបានសាងសង់លើដីចំណីផ្លូវ ឱ្យរុះរេីសំណង់នានានៅសង្កាត់ស្វាយដង្គំ
នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី៣ និងជាតំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ ចុះពិនិត្យ ផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលបានសាងសង់លើផ្លូវ ចំនួន ២ខ្សែ នៅសង្...
ប្រជាពលរដ្ឋរស់នៅភូមិវាល សង្កាត់គោកចក ស្ម័គ្រចិត្តរុះរើសំណង់របស់ខ្លួនពាក់ព័ន្ធនឹងផ្លូវស្ថិតក្នុងគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ
នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បងប្អូនប្រជាពលរដ្ឋរស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាបបានស្ម័គ្រចិត្តរុះរើសំណង់របស់ខ្លួន ដើម្បីចូលរួមអនុវត្តគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីបានប្រគល់ជូនខេត្តសៀមរាប ដើម្បីស្តា...
ក្រុមការងារទី៦ បានចុះពិនិត្យ ផ្លូវចំនួន២ខ្សែផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់លើផ្លូវទាំងពីរខ្សែនេះឱ្យចូលរួមសហការ និងរុះរេីសំណង់នានា
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តជាប្រធានក្រុមការងារទី៦ ស្តីពីការចុះសម្របសម្រួល និងរុះរើសំណង់ រំលោភលើផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងចំណីផ្លូវស្ទឹងសៀមរាប តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះពិ...
សូមកោតសរសើរពលរដ្ឋទាំងអស់ប៉ះពាល់ចំណីផ្លូវភូមិតាភុល ពីស្តុបឡាប៉េដល់ផ្លូវជាតិលេខ៦ កំពុងដំណើររុះរើយ៉ាងសកម្ម
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ សកម្មភាពការរុះរើដោយស្ម័គ្រចិត្តរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ AD09(ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប) ចាប់ពីផ្លូវជាតិលេខ ៦ រហូតដល់ផ្លូវបំបែកក្រោយឡាប៉េ កំពុងដំណើរការយ៉ាងសស្រាក់សស្រាំ ...
កិច្ចប្រជុំ ស្តីពីការអនុវត្តសម្របសម្រួល និងរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីផ្លូវស្ទឹងសៀមរាបក្នុងការសាងសង់ផ្លូវទាំង៣៨ខ្
នៅរសៀលថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំរដ្ឋបាលខេត្ត លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី៣ និងជាតំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុ...