នៅរសៀលថ្ងៃសុក្រ ១២ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប អញ្ជើញចុះសំណេះសំណាល និងដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹកកិច្ចការរដ្ឋបាល និងកិច្ចការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ផ្ទៃក្នុងរបស់អង្គភាពពន្ធនាគារខេត្តសៀមរាប សម្រាប់ឆមាសទី១ ឆ្នាំ ២០២០ ។ កិច្ចប្រជុំនេះដោយមានការអញ្ជើញចូលរួមពី ឧត្តម អគ្គានុរក្សលេខ២ ភាន ឆវ័ន្ត ប្រធានអង្គភាពពន្ធនាគារខេត្តសៀមរាប លោក លោកស្រី អនុប្រធាន និងលោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ ប្រធាន អនុប្រធានផ្នែក អង្គភាពពន្ធនាគារខេត្តសៀមរាប សរុបចំនួន ៤៤ នាក់ ដែលកិច្ចប្រជុំនេះរៀបចំនៅបន្ទប់ប្រជុំអង្គភាពពន្ធនាគារខេត្តសៀមរាប ។បន្ទាប់ពីបានការអនុញ្ញាត លោកប្រធានអង្គភាពពន្ធនាគារខេត្ត បានរាយការណ៍សង្ខេបបជូនអង្គប្រជុំ អំពីស្ថានភាពមន្ត្រីអង្គភាពពន្ធនាគារសៀមរាប សរុបចំនួន ១៦០ នាក់ ស្ត្រីចំនួន ២១ នាក់ និងស្ថានភាពជនជាប់ឃុំសរុបចំនួន ២៩៥៣ នាក់ ស្រ្តី ២៣០ នាក់ អនីតិជន ៣៥៦នាក់ ស្ត្រី ១៤ នាក់ ។ ជាមួយគ្នានេះលោកអភិបាលរងខេត្តមានមតិផ្តាំផ្ញើ មួយចំនួនដូចខាងក្រោម៖-ត្រូវយកចិត្តទុក្ខដាក់ខ្ពស់ចំពោះការ សួរសុខទុក្ខពីសំណាក់ក្រុមគ្រួសាររបស់ជនជាប់ឃុំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីបញ្ហានៃការចំលងនៃជំងឺ Covid 19 ។ -ត្រូវពង្រឹងការគ្រប់គ្រងអោយមានកំរិតខ្ពស់ ចំពោះកិច្ចការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ផ្ទៃក្នុងអង្គភាពពន្ធនាគារ ។-ត្រួតពិនិត្យអោយបានច្បាស់លាស់ចំពោះការនាំចូលគ្រឿងញៀន និងសាធាតុញៀនផ្សេងៗ -ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងស្មោះត្រង់ចំពោះអង្គភាព។
កិច្ចប្រជុំស្តីពីការពង្រឹកកិច្ចការរដ្ឋបាល និងកិច្ចការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ផ្ទៃក្នុងរបស់អង្គភាពពន្ធនាគារខេត្តសៀមរាប សម្រាប់ឆមាសទី១ ឆ្នាំ ២០២០
- 422
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សូមអបអរសាទរវិស័យអប់រំ នៃខេត្តសៀមរាបទទួលបានជ័យលាភី ក្នុងសន្និបាតក្រសួងអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា២០២៣-២០២៤
- 422
- ដោយ vannak
-
កិច្ចប្រជុំ ស្តីពីការចុះពិនិត្យការអភិវឌ្ឍ និងការគ្រប់គ្រងនៅតាមបណ្តាមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
- 422
- ដោយ vannak
-
វគ្គបណ្តុះបណ្តាលតម្រង់ទិសគ្រូបង្គោលថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្ត សម្រាប់រៀបចំផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
- 422
- ដោយ vannak
-
សិក្ខាសាលាផ្សព្វផ្សាយផលិតផលឥណទាន (កម្ចី) ដល់សមាជិកសហគមន៍ គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម
- 422
- ដោយ vannak
-
សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធលើចំណេញមូលធន”
- 422
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា រដ្ឋបាលខេត្តសៀមរាប មានធ្វើការ ដេញថ្លៃជាសាធារណៈ ជូនរដ្ឋបាលខេត្តសៀមរាប លើការផ្គត់ផ្គង់ទំនិញ ឆ្នាំ២០២៤។ ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖
- 422
- ដោយ vannak
-
រដ្ឋបាលខេត្តសូមជូនដំណឹង ស្តីពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ “សៀមរាបសង្ក្រាន្ត” ព.ស២៥៦៧-២៥៦៨ គ.ស២០២៤រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប និងនៅសងខាងដងស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ខេត្ត រហូតដល់ស្ពានវត្តដំណាក់។
- 422
- ដោយ vannak
-
រដ្ឋបាលខេត្តនិងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបក្រុងពលីបួងសួងសុំសេចក្តីសុខ ដេីម្បីរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត
- 422
- ដោយ vannak
-
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ»
- 422
- ដោយ vannak
-
ពិធីបិទការបោះជំរុំអាស៊ាន កម្ពុជា ថៃ និងម៉ាឡេស៊ី របស់សមាគមទ្រទ្រង់ព្រះធម៌កម្ពុជា
- 422
- ដោយ vannak