នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោក ស៊ីន ចាន់ថុល ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក និងសហការី ដោយមានការអញ្ជើញចូលរួមពីសហភាពសហព័ន្ធយុវជនស្រុកពួក និងសប្បុរសជន បាននាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារសព ៣គ្រួសារមាន៖-ទី១ កុមារីរងគ្រោះលង់ទឹកស្លាប់ ឈ្មោះ ធឿម សារួន ភេទស្រី អាយុ ១០ឆ្នាំ នៅចំណុចទឹកប្រឡាយខាងជើងផ្ទះ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅភូមិរហាល ឃុំដូនកែវ ស្រុកពួក ។-ទី២កុមារា រងគ្រោះលង់ទឹកស្លាប់ឈ្មោះ ម៉ៃ ពិន ភេទប្រុស អាយុ ៤ឆ្នាំ នៅភូមិគោកវាល ឃុំរើល ស្រុកពួក (កុមារខ្វិនខ្វង់) កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ។-ទី៣ សពជនទុរគត់ ឈ្មោះ ដាន ពេន ភេទប្រុស អាយុ ៥០ឆ្នាំ (ជនពិការ)ស្លាប់ដោយសាររោគគាពាធ នៅភូមិគោកឫស្សី ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។ក្នុងឱកាសនោះ លោកបានពាំនាំនូវការចូលរួមសោកស្ដាយ និងរំលែកទុក្ខដ៏ក្រៀមក្រំនេះពីសំណាក់ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” ។ លោក ក៏បានរំលឹកដល់បងប្អូនទាំងអស់គ្នាបង្កើនការប្រុងប្រយ័ត្នក្នុងអំឡុងពេលដែលប្រទេសកម្ពុជាយើងកំពុងទទួលរងឥទ្ធិពលព្យុះ ដែលបង្កជាបាតុភូតភ្លៀងផ្គរ រន្ទៈ ខ្យល់កន្រ្តាក់ និងជំនន់ទឹកភ្លៀង ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាព ទ្រព្យសម្បត្តិពិសេសកូនចៅតូចៗ ដើម្បីចៀសផុតពីគ្រោះភ័យផ្សេងៗ។ ជាមួយនេះ បើមានជំងឺនិងគ្រោះថ្នាក់ផ្សេងៗត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។-អំណោយមនុស្សធម៌បានផ្ដល់ជូនគ្រួសារសពនីមួយៗមាន៖ អង្ករ ៣០គីឡូក្រោម ទឹកបរិសុទ្ធ ៥យួរ និងថវិកា២សែនរៀល។ ជាមួយគ្នានេះដែរប្រតិភូរួមដំណើរ និងសប្បុរសជនបានឧបត្ថម្ភបន្ថែមសម្រាប់គ្រួសារសពទាំងបីខាងលើសរុបមាន៖ - ព្រះចៅអធិការវត្តតាកាំ៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកបរិសុទ្ធ៣យួរ ទឹកដោះគោខាប់ ៣កំប៉ុង ត្រីខ ១យួរ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ១យួរ ខ្ទឹម ស្ករស អំបិល ប៊ីចេង និងថវិកា ១សែនរៀល។- ព្រះចៅអធិការវត្តនាមរូប៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ ២យួរ ទឹកក្រូច១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ខ្ទឹម ស្ករស អំបិល ប៊ីចេង និងថវិកា ១សែនរៀល។- សហភាពសហព័ន្ធយុវជនស្រុកពួក ថវិកា ៤សែន២ម៉ឺនរៀល។- លោកស្រី សុខ ជីវី និងស្វាមី ព្រមទាំងបុត្រ ថវិកា ១សែន៩ម៉ឺនរៀល ។- លោកស្រី វុឌ្ឍី អាំងគឺ និងស្វាមី ព្រមទាំងបុត្រ អង្ករ៥០គីឡូក្រាម និងថវិកា ២សែនរៀល។- លោកស្រី ទុយ សេរីរ័ត្នបុប្ផា និងស្វាមី ព្រមទាំងបុត្រ ថវិកា ៨ម៉ឺនរៀល ។- ក្រុមប្រឹក្សាឃុំកែវពណ៌ ថវិកា ១សែនរៀល ។- ក្រុមប្រឹក្សាឃុំរើល ថវិកា៥ម៉ឺនរៀល ។
គ្រួសារសព ដែលមរណភាពដោយសារលង់ទឹក និងរោគគាពាធ បានទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក
- 670
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សិក្ខាសាលា ផ្សព្វផ្សាយលទ្ធផល នៃការអនុវត្តគម្រោង សាកល្បងស្តីពីការប្រើបា្រស់ ឧបករណ៍វាយតំលៃហានិភ័យ ក្នុងការគ្រប់គ្រងសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់ប្រទេសកម្ពុជា
- 670
- ដោយ vannak
-
ឆ្នាំ២០២៤ ជាឆ្នាំដ៏ពិសេសអស្ចារ្យរបស់កម្ពុជា ព្រោះជាឆ្នាំដែលបាននិងគ្រោងប្រារព្ធនូវព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិសំខាន់ៗជាច្រើននៅទូទាំងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិផងដែរ។
- 670
- ដោយ vannak
-
សន្និសីទ ស្ដីពីសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តភាព ក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា ក្រោមបរិបទថ្មី
- 670
- ដោយ vannak
-
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំ សិក្ខាសាលា ស្តីពីការពង្រឹងបរិយាបន្នពិការភាពក្នុងប្រព័ន្ធជំនួយសង្គម
- 670
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូមហាវិទ្យាល័យការពារជាតិ នៃសាធារណរដ្ឋឥណ្ឌា
- 670
- ដោយ vannak
-
វេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥.២០២៧) របស់រដ្ឋបាលខេត្តសៀមរាប
- 670
- ដោយ vannak
-
វិថីសម្តេចវិបុលបញ្ញា សុខ អាន 🛣️🌿🇰🇭
- 670
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដាំដើមឈើចំនួន៤៥០ដើម នៅតាមដងវិថីក្នុងក្រុងសៀមរាប
- 670
- ដោយ vannak
-
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឆ្នាំ២០២៥- ២០២៨”
- 670
- ដោយ vannak
-
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព និងសិល្បករល្ខោនមហាជនខេត្តសៀមរាប ស.ស.យ.ក ខេត្តសៀមាបនឹងរៀបចំទស្សនីយភាពខ្មែរ ទម្រង់សិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” ដែលនឹងសម្តែងជូននាថ្ងៃសៅរ៍ – អាទិត្យ ១១ រោច – ១២ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ – ២៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០ ល្ងាច នៅផ្សារ ហេរីថេក វ៉ក (Heritage Walk) ក្រុងសៀមរាប។ សូមអញ្ជេីញចូលរួមទស្សនាដោយសេរី នៅផ្សារ ហេរីថេក វ៉ក (Heritage Walk) ក្រុងសៀមរាប។
- 670
- ដោយ vannak