រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពួកប្រជុំដេីម្បីពង្រឹងការងារសន្តិសុខ​ ការត្រៀមបង្ការគ្រោះមហន្តរាយ និងវិធានការការពារជំងឺកូវីដ១៩

នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលស្រុកពួក​ បានរៀបចំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក​ ក្រោមអធិបតីភាពលោក ស៊ីន ចាន់ថុល អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក​ ដោយមានសមាសភាពចូលរួមលោកអភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុក មេបញ្ជាការកងរាជអាវុធស្រុក មេបញ្ជាការផ្នែកសឹករងស្រុក អធិការរងនគរបាលស្រុក លោក លោកស្រីមេឃុំគ្រប់ឃុំ លោក​ លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះ ជំនាញជុំវិញស្រុក លោកនាយកវិទ្យាល័យ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៤ វត្តមានសរុប ៥៩នាក់ ។កិច្ចប្រជុំនេះ​ ពិភាក្សាទៅលេីរបៀបវារៈសំខាន់ៗ​ ចំនួនដូចខាងក្រោម៖១-របាយការណ៍លេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពួក ។២-ការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សោភ័ណ្ឌភាពរបស់ស្រុក ។៣-ការងារគ្រប់គ្រងពលករចំណូលស្រុក និងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។៤-ការងារគ្រប់គ្រងគ្រោះមហន្តរាយ ។៥-ជម្រុញការងារធ្វើអត្តសញ្ញាណបណ្ណ័ថ្មី និងស្រាវជ្រាវករណីធ្វើហើយមិនទាន់បាន៕

អត្ថបទទាក់ទង