នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោក ស៊ីន ចាន់ថុល ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក និងព្រះតេជគុណ ម៉ក់ ប៉ឹង អនុប្រធានកិត្តិយសនៃអនុសាខាកាកសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក និងសហការី ដោយមានការអញ្ជើញចូលរួមពីសហភាពសហព័ន្ធយុវជនស្រុកពួក និងសប្បុរសជន បាននាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារជួបគ្រោះមហន្តរាយដោយភ្លើងឆេះផ្ទះ នៅភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក កាលពីរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០។ក្នុងឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” ។ លោក ក៏បានរំលឹកដល់បងប្អូនទាំងអស់គ្នាបង្កើនការប្រុងប្រយ័ត្នក្នុងអំឡុងពេលដែលប្រទេសកម្ពុជាយើងកំពុងទទួលរងឥទ្ធិពលព្យុះ ដែលបង្កជាបាតុភូតភ្លៀងផ្គរ រន្ទៈ ខ្យល់កន្រ្តាក់ និងជំនន់ទឹកភ្លៀង ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាព ទ្រព្យសម្បត្តិពិសេសកូនចៅតូចៗ ដើម្បីចៀសផុតពីគ្រោះភ័យផ្សេងៗ។ ជាមួយនេះ បើមានជំងឺនិងគ្រោះថ្នាក់ផ្សេងៗត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។អំណោយមនុស្សធម៌បានផ្ដល់ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យ ១គ្រួសារ ទទួលបាន អង្ករ ៥០គីឡូក្រោម មី ៣កេស ទឹកត្រី ៤យួរ ទឹកស៊ីអ៊ីវ ៣យួរ ប៊ីចេង ២កញ្ចប់ អំបិល ៥គីឡូក្រាម ប្រេងឆា ៥លីត្រ កន្ទេល១ មុង១ ខ្នើយ២ ភួយ១ សារ៉ុង៥ អាវយឺត៥ សាប៊ូដុសខ្លួន៥ ដុំ សម្ភារផ្ទះបាយ១ឈុត និងថវិកា ៥សែន ២ម៉ឺនរៀល ។ ជាមួយគ្នានេះដែរប្រតិភូរួមដំណើរ និងសប្បុរសជនបានឧបត្ថម្ភសម្រាប់គ្រួសាររងគ្រោះខាងលើសរុបមាន៖ -ព្រះអនុគណស្រុកពួក៖ ថវិកា ២សែនរៀល ។-លោកស្រី រស់ ចិន្តា និងលោក សន នី ភាស៊ីផ្សារពួក ៖អង្ករ ៥០គីឡូក្រាម មី ២កេស ទឹកត្រី ៣យួរ ទឹកស៊ីអ៊ីវ ៣យួរ ប៊ីចេង ២កញ្ចប់ អំបិល ៥គីឡូក្រាម ប្រេងឆា ៥លីត្រ ។-សហភាពសហព័ន្ធយុវជនស្រុកពួក ថវិកា ១សែន៤ម៉ឺនរៀល។-លោកស្រី សុខ ជីវី និងស្វាមី ព្រមទាំងបុត្រ សារ៉ុង៣ ។-លោកស្រី វុឌ្ឍី អាំងគឺ និងស្វាមី ព្រមទាំងបុត្រ ថវិកា ៥ម៉ឺនរៀល ។-លោកស្រី អ៊ិម ដានី សារ៉ុង២ ថ្នាំពេទ្យមួយចំនួន ។-លោក មឿន ឈឿត ជំទប់ទី១ ឃុំខ្នាត ថវិកា ២ម៉ឺនរៀល៕
គ្រួសារជួបគ្រោះមហន្តរាយដោយភ្លើងឆេះផ្ទះ នៅ ស្រុកពួក បានទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមស្រុក
- 572
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 572
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 572
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 572
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 572
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 572
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 572
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 572
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 572
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 572
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 572
- ដោយ vannak