ថ្ងៃអង្គារ ៤កើត ខែ កត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោក យន់ សុីភន ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង និង លោក ពៅ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុក និងប្រធានអនុសាខាកាកបាទក្រហមស្រុកជីក្រែង ព្រមទាំងលោក លោកស្រី គណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកជីក្រែង បានចុះសំណេះសំណាល សួរសុខទុក្ខ ចែកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ជូនដល់គ្រួសារដែលរងផលប៉ះពាល់ខ្លាំង និងបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដោយសារជំនន់ទឹកភ្លៀង សរុបចំនួន ១៤គ្រួសារ នៅក្នុងភូមិចុងស្ពាន ចំនួន ២គ្រួសារ និងភូមិកំបោរអរ ចំនួន ១២គ្រួសារ ក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ក្នុងឱកាសនោះ លោកក៏តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” ។ ជាមួយគ្នានេះលោកក៏បានរំលឹកដល់បងប្អូនទាំងអស់គ្នាបង្កើនការប្រុងប្រយ័ត្នក្នុងអំឡុងពេលដែលប្រទេសកម្ពុជាយើងកំពុងទទួលរងឥទ្ធិពលព្យុះ ដែលបង្កជាបាតុភូតភ្លៀងផ្គរ រន្ទៈ ខ្យល់កន្រ្តាក់ និងជំនន់ទឹកភ្លៀង ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាព ទ្រព្យសម្បត្តិពិសេសកូនចៅតូចៗ ដើម្បីចៀសផុតពីគ្រោះភ័យផ្សេងៗ។ ជាមួយនេះ បើមានជំងឺនិងគ្រោះថ្នាក់ផ្សេងៗត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។អំណោយដែលបានចែកជូនក្នុង ១គ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម មុង១ ភួយ១ ក្រមា១ កន្ទេល១ សារុង១ មី១កេះ សាប៊ូ២ដុំ ត្រីខ១យួរ អាវយឺតម្នាក់២ និងថវិកាឧបត្ថម្ភដោយ ឯកឧត្ដម នរិន្ទ្រ រិទ្ធ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំខ្វាវ ក្នុងម្នាក់ចំនួន ២ម៉ឺនរៀល៕
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជីក្រែង បានចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដោយសារជំនន់ទឹកភ្លៀង
- 526
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 526
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 526
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 526
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 526
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 526
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 526
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 526
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 526
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 526
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 526
- ដោយ vannak