នៅព្រឹកថ្ងៃពុធ ៥ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោក ធិននី វិធូរ ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកវ៉ារិន និងលោក ណេង ធូ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកវ៉ារិន និងសហការី បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តស្រុកវ៉ារិន ចំនួន ២៥គ្រួសារ មកពីឃុំទាំង៥ នៃស្រុកវ៉ារិន ។មានប្រសាសន៍នាឱកាសនោះ លោក ធិននី វិធូរ បានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលតែង តែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់ វណ្ណៈ ជំនឿសាសនា ឬ និន្នាការនយោបាយណាមួយឡើយ ។ ដូចដែលលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល ។ លោកក៏បានរំលឹកផងដែរទៀតថា ដោយក្នុងស្រុកយើងកំពុងតែកើតមានឡើងនូវជំនន់ទឹកភ្លៀង សូមឪពុកម្ដាយ មានការប្រុងប្រយ័ត្នខ្ពស់ ដល់បុត្រា បុត្រី ជៀសវាងមានកើតហេតុការណ៍អាក្រក់នាមួយកើតមានចំពោះកូនៗ ទោះបីជាស្ថានភាពទឹកជំនន់ក្នុងស្រុកយើងបានស្រកបន្តិចក៏ដោយ ហើយសូមអោយមានការប្រុងប្រយ័ត្នចំពោះ សុខភាពពិសេសកូនចៅតូចៗដើម្បីជៀសផុតពី គ្រោះភ័យផ្សេងៗក្នុងអំឡុងពេលដែលប្រទេសកម្ពុជាយើងកំពុងរងឥទ្ធិពលព្យុះដែលបង្កជាបាតុភូតភ្លៀងផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ ទឹកភ្លៀង ហើយប្រសិនបើបងប្អូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗត្រូវ ប្រញ៉ាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតផុត ។អំណោយមនុស្សធម៌ដែលផ្តល់ជូនមាន៖ អង្ករ ៣០គីឡូក្រាម ត្រីខ ១យួរ មី ១កេស កន្ទេល ១ និងយីត ១ឃីត (ក្នុងមួយយីតមាន មុង១ ភួយ១ សារុង១ ក្រមា១ និងអាវយឺត ២) ៕
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកវ៉ារិន បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង
- 601
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
រដ្ឋបាលខេត្តសៀមរាបសូមផ្ញើសាររំលែកទុក្ខជូនចំពោះលោកជំទាវ កែវ ស្រីពេជ្រ និងក្រុមគ្រួសារ
- 601
- ដោយ vannak
-
ការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤នៅខេត្តសៀមរាប
- 601
- ដោយ vannak
-
ការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤នៅខេត្តសៀមរាប
- 601
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណ BNI ដែលបានឧបត្ថម្ភសម្ភារសិក្សា ៥០០ឈុត ដល់សិស្សសាលាបឋមសិក្សាចុងឃ្នៀស
- 601
- ដោយ vannak
-
កិច្ចប្រជុំជំរុញ និងគាំទ្របេក្ខភាពអង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្តក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៤
- 601
- ដោយ vannak
-
ពិធីសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តសៀមរាប
- 601
- ដោយ vannak
-
ឯកឧត្តម អភិបាលខេត្តចុះពិនិត្យនៅតាមទីតាំងមណ្ឌលប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤ និងចុះសួរសុខទុក្ខដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប
- 601
- ដោយ vannak
-
កិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យការរៀបចំហែក្បួ នដេីរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស
- 601
- ដោយ vannak
-
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅមគ្គុទេសក៍ ក្នុងការធ្វើអាជីវកម្ម និងវិនិយោគក្នុងខេត្តសៀមរាប
- 601
- ដោយ vannak
-
រួសរាន់ឡើងបងប្អូន នៅសល់តែ3សប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់ការទទួលចុះឈ្មោះ !!
- 601
- ដោយ vannak