កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០ លោក ស៊ំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា បានប្រគល់នូវអំណោយមនុស្សធម៌មួយចំនួនដល់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ដែលដឹកនាំដោយ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ដើម្បីជួយដល់ការងារសង្គម និងបរិស្ថាន ដែលអំណោយមនុស្សធម៌នេះទើបតែទទួលបានពីសប្បុរសជន។ អំណោយមនុស្សដែលបានផ្ដល់ជូនមាន៖ អង្ករ២តោន មី១០០កេស ទឹកបរិសុទ្ធ១០០កេស ភួយ១០០ ធុងសំរាម១៦ និងថវិកា៣ពាន់ដុល្លារអាមេរិក៕
