រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ប្រជាពលរដ្ឋចំនូន២៨គ្រួសារដែលរងគ្រោះជំនន់ទឹកភ្លៀងបានទទួលអំណោយមនុស្សធម៌តាមរយៈអនុសាខាស្រុកស្រីស្នំ

នៅព្រឹកថ្ងៃអាទិត្យ ៩កើត ខែកត្តិក ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ លោក ហ៊ន់ ប្ញទ្ធិ ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រីស្នំ និងសហការី បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយសារគ្រោះជំនន់ទឹកភ្លៀងចំនូន២៨គ្រួសារ នៅគោកកៀនស្រែ ស្ថិតក្នុងភូមិព្រេច ឃុំត្រាំសសរ ស្រុកស្រីស្នំ។នាឱកាសនោះ លោក ហ៊ន់ ប្ញទ្ធិ បានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលតែង តែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់ វណ្ណៈ ជំនឿសាសនា ឬ និន្នាការនយោបាយណាមួយឡើយ។ ដូចដែលលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល។ លោកក៏បានរំលឹកផងដែរទៀតថា ដោយក្នុងស្រុកយើងកំពុងតែកើតមានឡើងនូវជំនន់ទឹកភ្លៀង សូមឪពុកម្ដាយ មានការប្រុងប្រយ័ត្នខ្ពស់ ដល់កូនចៅ ជៀសវាងមានកើតហេតុការណ៍អាក្រក់ណាមួយកើតមានចំពោះកូនចៅ ទោះបីជាស្ថានភាពទឹកជំនន់ក្នុងស្រុកយើងបានស្រកបន្តិចក៏ដោយ ហើយសូមអោយមានការប្រុងប្រយ័ត្នចំពោះ សុខភាពពិសេសកូនចៅតូចៗដើម្បីជៀសផុតពី គ្រោះភ័យផ្សេងៗក្នុងអំឡុងពេលដែលប្រទេសកម្ពុជាយើងកំពុងរងឥទ្ធិពលព្យុះដែលបង្កជាបាតុភូតភ្លៀងផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ ទឹកភ្លៀង ហើយប្រសិនបើបងប្អូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗត្រូវ ប្រញ៉ាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ។អំណោយមនុស្សធម៌ដែលផ្តល់ជូនមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ អង្ករ៣០គីឡូក្រាម ត្រីខ១យួរ មី១កេស កន្ទេល១ និងឃីត និង ៥ម៉ឺនរៀល។

អត្ថបទទាក់ទង