រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ក្រុមការងារចម្រុះចុះពិនិត្យស្ថានភាពទឹកដែលកំពុងតែកើនឡើងនៅអាងទឹកស្ទឹងស្រែង ស្រុកក្រឡាញ់

នៅរសៀលថ្ងៃអាទិត្យ ៩កើត ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ លោក សុខ ណារ៉េត អភិបាលរងស្រុកតំណាងលោកស្រី ម៉ននី រង្សី អភិបាលនៃគណៈអភិបាលស្រុក និងលោក គិម ឈឿង សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុកបានដំណើរឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជាប្រធានមុខព្រួញចុះជួយខេត្តសៀមរាប នៃក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមដោយមន្ត្រីបច្ចេកទេសរបស់ក្រសួង លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ មេឃុំតាអាន សហគមន៍កសិករប្រើប្រាស់ទឹកស្ពានស្រែង ខេត្តសៀមរាប អភិបាលរងស្រុកភ្នំស្រុក ប្រជាពលរដ្ឋនិងលោកស្រី មេឃុំស្ពានស្រែង បានចុះពិនិត្យស្ថានភាពទឹកដែលកំពុងតែកើនឡើងនៅអាងទឹកស្ទឹងស្រែង ស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ឯកឧត្តមប្រធាន បានជួបប្រជុំការងារជាមួយតំណាងខេត្តទាំងពីរដើម្បីពិនិត្យលទ្ធភាពលើការបិទបើកទ្វារទឹកធំអាងទឹកស្ពានស្រែង ធានាកុំឲ្យមានការលិចលង់ដល់ដំណាំស្រូវ ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅក្នុងភូមិសាស្ត្រ ស្រុកទាំងពីរ នៃខេត្តទាំងពីរ។ក្រោយពីកិច្ចពិភាក្សា អង្គប្រជុំបានសម្រេចរក្សាកំពស់ទ្វារទឹកធំដែលបានបើកសព្វថ្ងៃនេះ ដើម្បីកុំឲ្យមានការលិចលង់ស្រែស្រូវ និងផ្ទះសម្បែង របស់ប្រជាពលរដ្ឋ។​ ជាមួយគ្នាន​ ប្រជាពលរដ្ឋដែលបានចូលរួមក្នុងកិច្ចប្រជុំនាថ្ងៃនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសម្រេចរបស់អង្គប្រជុំ ៕

អត្ថបទទាក់ទង