ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ នៅរដ្ឋបាលស្រុកសូទ្រនិគម បានរៀបចំសិក្ខាសាលា ស្តីពីសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ ២០២១-២០២៣ ក្រោមអធិបតីភាព លោក ម៉ក់ ប្រុស អភិបាល នៃគណៈអភិបាលស្រុក និងមានការចូលរួមជាកិត្តិយសដោយ លោកស្រី ងិន មុំ ប្រធានក្រុមប្រឹក្សាស្រុក លោកប្រធានមន្ទីរផែនការខេត្ត និងមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន តំណាង មន្ទីរពាក់ព័ន្ធមួយចំនួនក្នុងខេត្តសៀមរាប លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យ អង្គភាពនានាជុំវិញស្រុក លោកមេឃុំទាំងអស់ ស្មៀនឃុំ ក្រុមប្រឹក្សាឃុំ គ.ក.ន.កឃុំ ទាំងអស់ និងតំណាងអង្គការជាតិ-អន្តរជាតិមួយចំនួន បានចូលរួមក្នុងសិក្ខាសាលានេះ។សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង៖-បង្ហាញពីលទ្ធផល នៃការអនុវត្តកម្មវិធីវិនិយោគឆ្នាំមុន របស់ស្រុក និងបណ្តាឃុំ-បង្ហាញពីគម្រោងអាទិភាព ដែលសម្រេចបានបណ្តោះអាសន្នដោយប្រើប្រាស់មូលនិធិស្រុក និងបណ្តាឃុំ-បង្ហាញពីគម្រោងអាទិភាពរបស់ស្រុក និងបណ្តាឃុំ ដែលមិនមានថវិកាគាំទ្រ-បង្ហាញ និងពិភាក្សាការគាំទ្រគម្រោងស្រុក និងបណ្តាឃុំ-និងការចុះកិច្ចព្រមព្រៀងជាបណ្តោះអាសន្នជាមួយស្រុក និងតាមបណ្តាឃុំ៕
