នៅរសៀលថ្ងៃចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោក ពៅ ប៊ុនធឿន បានចូលរួមក្នុងពិធីចែកអំណោយមនុស្សធម៌របស់ព្រះតេជគុណ ឡាច លាង ព្រះអនុគុណក្រងសៀមរាប និងចៅអធិការតាមបណ្ដាវត្តនានាក្នុងខេត្តសៀមរាប ជូនដល់គ្រួសារដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងគ្រួសារក្រីក្រ ចាស់ជរា សរុបចំនួន ៥៣គ្រួសារនៅក្នុងឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរង នៃគណៈអភិបាលស្រុក លោកអនុប្រធានការិយាល័យស្រុក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលឃុំ មេភូមិ មន្រ្តីសង្ឃ និងប្រជាពលរដ្ឋពាក់ព័ន្ធ។ អំណោយដែលទទួលបានក្នុង ១គ្រួសារ មី១កេះ អង្ករ ២៥គីឡូក្រាម និងថវិកាចំនួន ៣០,០០០រៀល៕
