រសៀលថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ លោក ពិន សារិន អភិបាលរង នៃគណៈអភិបាលស្រុកសូទ្រនិគម បានជួបប្រជុំ និងពិភាក្សាជាមួយតំណាងរដ្ឋបាលជលផល អំពីសេចក្តីព្រាងផែនការគ្រប់គ្រង និងបង្ការភ្លើងឆេះព្រៃលិចទឹក ដែលចូលរួមដោយលោកនាយករងរដ្ឋបាលស្រុក អធិការរងនគរបាលស្រុក កងរាជអាវុធហត្ថស្រុក ផ្នែកសឹករងសូទ្រនិគម តំណាងការិយាល័យ អង្គភាព ពាក់ព័ន្ធ លោកមេឃុំ និងតំណាងអង្គការ FAO នៅសាលប្រជុំសាលាស្រុកសូទ្រនិគម។ កិច្ចប្រជុំខាងលើគ្រប់សមាសភាពបានចូលរួម និងសហការក្នុងការកសាងផែនយុទ្ធសាស្រ្តក្នុងការគ្រប់គ្រង និងបង្ការភ្លើងឆេះព្រៃលិចទឹក សិក្សា ស្វែងរកគន្លឹះ បញ្ហាប្រឈម ដំណោះស្រាយ និងមធ្យោបាយនានាក្នុងទប់ស្កាត់ បង្ការ និងសង្រ្គោះក្នុងករណីមានភ្លើងឆេះផ្សេងៗ។
