រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

រដ្ឋបាលស្រុកក្រឡាញ់ បាននាំយកអំណោយសប្បុរស ចែកជូនដល់គ្រួសាររងគ្រោះដោយទឹកជំនន់ ចំនួន ១៤៣គ្រួសារ នៅក្នុងឃុំតាអាន

រសៀលថ្ងៃពុធ ១២ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លោកស្រី ម៉ននី រង្សី អភិបាល នៃគណអភិបាលស្រុកនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រោះមហន្តរាយស្រុក លោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក កញ្ញា ជា បូរ៉ានី ប្រធានផ្នែកសហគមន៍នៃអង្គការជីវិតនៅកម្ពុជា និងសហការី ព្រមទាំងលោក លោកស្រី អភិបាលរងស្រុក សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក មន្រ្តីរាជការនៃរដ្ឋបាលស្រុក តំណាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុក សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុក លោក មេឃុំ ក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្តិ៍ និងលោកមេភូមិក្នុងឃុំតាអាន បាននាំយកអំណោយរបស់ឯកឧត្ដមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ សមាជិករដ្ឋសភា អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និងជាប្រធានក្រុមការងារចុះជួយស្រុកក្រឡាញ់ អំណោយចូលរួមរបស់អង្គការជីវិតនៅកម្ពុជា និងអំណោយសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកក្រឡាញ់ ចែកជូនដល់គ្រួសាររងគ្រោះដោយទឹកជំនន់ ចំនួន ១៤៣គ្រួសារ នៅក្នុងឃុំតាអាន។ អំណោយដែលបាមចែកជូនក្នុង ១គ្រួសារ ទទួលបាន អង្ករ 20kg មី 1កេះ ទឹកត្រី 3ដប ទឹកស៊ីអ៊ីវ 3ដប សាប៊ូ 1កញ្ចប់ ត្រីខ 5កំប៉ុង។

អត្ថបទទាក់ទង