រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

រដ្ឋបាលស្រុកក្រឡាញ់ប្រជុំបូកសរុបលទ្ធផលការងារច្រកចេញចូលប្រចាំខែតុលា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្ត

ព្រឹកថ្ងៃពុធ ១២ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លោក សុខ ណារ៉េត អភិបាលរងស្រុកទទួលបន្ទុកកិច្ចការច្រកចេញចូលតែមួយ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ របស់ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកក្រឡាញ់ សមាសភាពចួលរួមសរុប ៨នាក់ ស្រី ៣នាក់ ។ក្នុងខែតុលានេះ ការិយាល័យច្រកវេញចូលបានអនុវត្តការងារដោយទទួលលទ្ធផលដូចខាងក្រោម ឿឯ១. ការផ្ដល់សេវាការងារនីត្យានុកូលកម្ម ចំនួន ១៥២នាក់ ស្រី ១២នាក់២. ការផ្ដល់សេវាការងារអត្រានុកូលដ្ឋាន ចំនួន ៨៥៤នាក់ ស្រី ៦៦នាក់៣. ការផ្ដល់សេវាតាមវិស័យនីមួយៗ ៖-ការងារវប្បធម៌ និងវិចិត្រសិល្បះ ចំនួន ៧នាក់ ស្រី ២នាក់-ការងារសុខាភិបាល ចំនួន ០៤នាក់ ស្រី ០១នាក់- ការងារកសិកម្ម ចំនួន ០១នាក់ ស្រី ០នាក់- ការងារសំណង់ ចំនួន ០នាក់ ស្រី ០នាក់សរុប ១,០១៩នាក់ ស្រី ៨១នាក់ ថវិកាសរុប ១,៤១៩,០០០រៀលទិសដៅអនុវត្តបន្ត - បន្តការផ្តល់សេវាដែលនៅសេសសល់ជូនប្រជាពលរដ្ឋ ត្រូវសម្រេចធ្វើឲ្យបាន ធ្វើលឿន និងធ្វើឲ្យមានតម្លាភាព - បន្តផ្សព្វផ្សាយការផ្តល់សេវានៅតាមទីប្រជុំជន និងតាមកិច្ចប្រជុំនានារបស់រដ្ឋបាលស្រុក និងចុះផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំរបស់រដ្ឋបាលឃុំ - បន្តស្រង់ទិន្នន័យប្រភេទសេវាតាមវិស័យនីមួយៗ។ជាមួយគ្នានឹងលទ្ធផលខាងលើ លោក អភិបាលរងស្រុកក៏បាមជំរុញដល់មន្ត្រីដែលផ្តល់សេវាសាធារណៈទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងឱ្យទាន់ពេលវេលា៕

អត្ថបទទាក់ទង