ថ្ងៃសុក្រ ១៤ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ លោក ឃុត សំអាត ប្រធានគណ:កិត្តិយស លោកស្រី ម៉ននី រង្សី ប្រធានគណៈកម្មាធិការអនុសាខា អនុប្រធាន មន្ត្រីប្រចាំការ និងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក បាននាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះ ឈ្មោះ ភ្លឿត ចាន់រដ្ឋា ភេទស្រី អាយុ០៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិភ្នំទ្រង់បាត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលបានលង់ទឹកស្លាប់នៅវេលាម៉ោង ១៧:៣0 នាទីល្ងាច កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចវាលខាងជើងផ្ទះ។នាឱកាសនោះ លោកស្រីបានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់ វណ្ណៈ ព័ណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងមិនទុកអ្នកណាចោល នៅពេលប្រជាពលរដ្ឋជួបការលំបាក។ លោកស្រីបានលើកឡើងទៀតថា ដោយក្នុងឃុំយើងកំពុងតែកើតមានឡើងនូវជំនន់ទឹកភ្លៀង សូមឪពុកម្ដាយ មានការប្រុងប្រយ័ត្នខ្ពស់ ដល់បុត្រា បុត្រីជៀសវាងមានហេតុការអាក្រក់កើតមានចំពោះកូនៗ ព្រោះស្ថានភាពទឹកជំនន់បាននឹងបន្តកើនឡើង។អំណោយមនុស្សធម៌ដែលផ្តល់ជូនមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១យួរ កន្ទេល ១ ទឹកសុទ្ធ ៤យួរ ទឹកក្រូច ២យួ ខ្នើយ ១ ធុងទឹកកកតូច ១ បំពង់ទឹកក្តៅ ១ ចានដែកធំ ១ និងថវិកា ១សែនរៀល និងថវិកាចូលរួមរបស់លោក ប៉ែន ប៊ុនរិទ្ធ សមាជិកក្រុមប្រឹក្សាស្រុក ចំនួន ៥ម៉ឺនរៀល ព្រមទាំងភេសជ្ជៈរបស់ ស.ស.យ.ក ចំនួន ០១កេស។
- #សៀមរាបផ្ទះខ្ញុំ #SiemReapMyHome #Siemreap #cambodia
- cambodia
- Siemreap
- SiemReapMyHome
- ព័ត៌មានថ្នាក់ក្រុង-ស្រុក
- ព័ត៌មានថ្មីៗ
អនុសាខាកាកបាទក្រហមស្រុកក្រឡាញ់នាំយកអំណោយជូនគ្រួសាររងគ្រោះដោយលង់ទឹកស្លាប់
- 994
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 994
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 994
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 994
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 994
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 994
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 994
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 994
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 994
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 994
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 994
- ដោយ vannak