ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានទទួលគ្រឿងឧបភោគបរិភោគមួយចំនួន ពី ឯកឧត្តម ទៀ សុខា និងលោកឧកញ៉ា សួរ វីរៈអគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ ដើម្បីជួយដល់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង និងដើម្បីចូលរួមនូវទុក្ខលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលប្រជាពលរដ្ឋ នៅតាមបណ្តារាជធានី ខេត្ត ជួបនូវគ្រោះទឹកជំនន់ទឹកភ្លៀង ដែលបណ្តាលឲ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លិចលង់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋ និងធ្វើឲ្យបងប្អូនជួបនូវការខ្វះខាត ជាស្បៀងអាហារប្រចាំថ្ងៃផងដែរ។ក្នុងនោះគ្រឿងឧបភោគបរិភោគទាំងនោះរួមមាន៖ អង្ករ10តោន មីម៉ាៗ10កេសធំ ទឹកត្រី50យួរ ទឹកសុីអុីវ50យួរ ទឹកបរិសុទ្ធម៉ាកក្រុមហ៊ុនវីរះប៊ុនថាំ 300យួរ។នាឱកាសនោះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌របស់ឯកឧត្តម ទៀ សុខា និងលោកឧកញ៉ា អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ ដែលបានផ្តល់អំណោយ ជាគ្រឿងឧបភោគបរិភោគដល់រដ្ឋបាលខេត្តសៀមរាប ក្នុងពេលដែលមានស្រុកមួយចំនួនបានទទួលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង៕
