រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

រដ្ឋបាលខេត្តសូមជូនដំណឹងស្តីពី ការផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពប័ណ្ណចាស់ ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាបនឹងធ្វើការផ្តល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ)ដល់ម្ចាស់ក្បាលដីស្ថិតនៅក្នុងទីតាំងខាងលើ។ ចំពោះប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លី (ប័ណ្ណស្លាបមាន់) ឬ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលបានចេញដោយរដ្ឋបាល សុរិយោដីកន្លងមកក្នុងតំបន់វិនិច្ឆ័យនេះ ត្រូវអស់សុពលភាពតាមផ្លូវច្បាប់ចាប់ពីថ្ងៃចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុខាងលើនេះ។ម្ចាស់ដែលមានដីធ្លីក្នុងតំបន់វិនិច្ឆ័យខាងលើ មេត្តាអញ្ជើញមកទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅក្នុងបរិវេណសាលាឆទានភូមិជ្រៃ។ព័ត៌មានលម្អិតសូមអានខ្លឹមសារទាំងស្រុងដូចមានក្នុងសេចក្តីជូនដំណឹងខាងក្រោម ៖

អត្ថបទទាក់ទង