ព្រឹកថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី ម៉ននី រង្សី អភិបាល នៃគណអភិបាលស្រុកនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រោះមហន្តរាយស្រុក លោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងលោក លោកស្រី អភិបាលរងស្រុក សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក មន្រ្តីរាជការនៃរដ្ឋបាលស្រុក លោក អធិការរង មេបញ្ជាការងកងរាជអាវុធហត្ថ និងផ្នែកសឹករងស្រុក តំណាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុក សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុក លោក មេឃុំ ក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្តិ៍ យុវជនឃុំ ប្រជាកាពារ និងលោកមេភូមិក្នុងឃុំស្នួល និងឃុំក្រូចគរ បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់គ្រួសាររងគ្រោះដោយទឹកជំនន់ ចំនួន ១៩៤គ្រួសារ នៅឃុំស្នួល និងឃុំក្រឡាញ់ និងបាននាំយកអំណោយមនុស្សធម៌ចែកជូន គ្រួសារលង់ទឹកស្លាប់ ចំនួន ១គ្រួសារ នៅឃុំសំបួរ ស្រុកក្រឡាញ់។ មានប្រសាសន៍នាឱកាសនោះ លោកស្រីបានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់ វណ្ណៈ ព័ណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងមិនទុកអ្នកណាចោល នៅពេលប្រជាពលរដ្ឋជួបការលំបាក។ លោកស្រីនិងក្រុមការងារបានចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសព និងបានផ្ដាំផ្ញើលោកយាយ លោតា ឪពុកម្ដាយ បន្តមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅតូចៗ ជៀសវាងមានហេតុការអាក្រក់កើតមានចំពោះកូនចៅ បើទោះជាស្ថានភាពទឹកជំនន់កំពុងបន្តស្រកចុះក៏ដោយ ព្រមទាំងបន្តថែរក្សាការពារខ្លួនពីជំងឺកូវីដ១៩ និងគ្រោះថ្នាក់ផ្សេងៗផងដែរ។អំណោយមនុស្សធម៌ដែលបានចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ២០គីឡូ មី ១កេស ទឹកត្រី ៣ដប ទឹកស៊ីអ៊ីវ ៣ដប សាប៊ូ ១កញ្ចប់ ត្រីខ ៥កំប៉ុង និងអំណោយមនុស្សធម៌ដែលផ្តល់ជូនគ្រួសារលង់ទឹកស្លាប់ ទទួលបានមុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១យួរ កន្ទេល ១ ទឹកសុទ្ធ ៤យួរ ទឹកក្រូច ២យួ ខ្នើយ ១ ធុងទឹកកកតូច ១ ចានស្រាក់ ១ បំពង់ទឹកក្តៅ ១ ចានដែកធំ ១ និងថវិកា ១សែនរៀល៕
រដ្ឋបាលស្រុកក្រឡាញ់ បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់គ្រួសាររងគ្រោះដោយទឹកជំនន់ និងលង់ទឹកស្លាប់
- 796
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សូមនិមន្ត និងគោពអញ្ជេីញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្តព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពានថ្មអតីតមន្ទរទេសចរណ៍រហូតដល់ស្ពានថ្មវត្តដំណាក់ សូមចូលរួមឱ្យបានច្រេីនកុះករ! ! !
- 796
- ដោយ vannak
-
កិច្ចប្រជុំជំរុញការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ និងរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៥ របស់គម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដំណាក់កាលទី២
- 796
- ដោយ vannak
-
អបអរសាទរការដាក់ឱ្យដំណេីរការជេីងហោះហេីរដំបូង សៀមរាប-សឹង្ហបុរី-សៀមរាប របស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
- 796
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូខេត្តZhejiang នៃសាធារណរដ្ឋប្រជាមានិតចិន
- 796
- ដោយ vannak
-
កិច្ចប្រជុំពិភាក្សាអំពីដំណេីរការរៀបចំកិច្ចប្រជុំ នៃគណៈកម្មាធិការប្រតិបត្តិអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC Executive Committee) និងចុះពិនិត្យទីតាំងជាក់ស្តែង
- 796
- ដោយ vannak
-
កិច្ចប្រជុំ ស្តីពី វឌ្ឍនភាព នៃ ការងារ សន្តិសុខ និង សុខាភិបាល សម្រាប់ ភាពជា ម្ចាស់ផ្ទះ នៃ កិច្ចប្រជុំ កំពូល សៀមរាប -អង្គរ ស្តីពី ពិភពលោក មួយ ដែល គ្មាន មីន នៃ អនុសញ្ញា អូតាវ៉ា
- 796
- ដោយ vannak
-
រដ្ឋបាលខេត្តសូមជូនដំណឹង ស្តីពីការរៀបចំណតយានយន្តគ្រប់ប្រភេទ និងការបញ្ចៀសចរាចរជាបណ្តោះអាសន្ន នៅក្នុងតំបន់មួយចំនួន ដេីម្បីរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ចប់កម្មវិធី
- 796
- ដោយ vannak
-
គណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤ ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ
- 796
- ដោយ vannak
-
កិច្ចប្រជុំដើម្បីពិនិត្យលើសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” និង “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨”
- 796
- ដោយ vannak
-
ពិធីសម្ពោធដាក់ប្រើប្រាស់ស្ថានីយ៍ទឹកស្អាតឈ្មោះថា(សហគមន៍ បង្កោងទឹកស្អាត) នៅភូមិបង្កោង ឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប
- 796
- ដោយ vannak