ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ក្រោមការដឹកនាំរបស់ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ដោយមានសមាសភាពចូលរួមរបស់ឯកឧត្តម លោកជំទាវ សមាជិកាក្រុមប្រឹក្សាខេត្តអស់លោក លោកស្រីជានាយករដ្ឋបាល ខេត្ត អាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព នាយកទីចាត់ការចំណុះសាលាខេត្ត អាជ្ញាធរក្រុង ស្រុក ផងដែរ ។ ក្នុងកិច្ចប្រជុំនេះសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត បានលើកឡើងសំខាន់ ទៅលើគម្រោងស្ថាបនាផ្លូវទាំង៣៨ខ្សែក្នុងក្រុង សៀមរាប និង ផលប៉ះពាល់ទឹកជំនន់ ព្រមទាំងបានផ្តោតទៅខ្លឹមសារ អន្ថន័យទៅនឹងរបាយការណ៍ខែតុលាផងដែរ។ ជាមួយគ្នានេះ អង្គប្រជុំក៏បានចាប់អារម្មណ៍ ចំពោះការរុះរើរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានក្បាលដី និង លំនៅដ្ឋានប៉ះពាល់គម្រោងផ្លូវទាំង៣៨ខ្សែ ដោយមានប្រជាពលរដ្ឋប្រមាណ៩០%បានធ្វើការរុះរើ និង មួយចំនួនតូចមិនទាន់រុះរើ ។លោក លី សំរិទ្ធ ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរពីស្មារតីរបស់បងប្អូនប្រជាពលរដ្ឋក្នុងការចូលរួមនៃកិច្ចអភិវឌ្ឍន៍ក្រុងប្រវត្តិសាស្ត្រសៀមរាប សំខាន់បងប្អូនប្រជាពលរដ្ឋ ដែលមានក្បាលដី និង លំនៅដ្ឋានប៉ះពាល់លើគម្រោមស្ថាបនាផ្លូវទាំង៣៨ខ្សែក្នុងក្រុង សៀមរាប ដែលបានស្ម័ត្រចិត្តរុះរើ ជាមួយក្រុមការងារ ដើមី្បឲ្យកិច្ចដំណើរការស្ថាបនាផ្លូវបានដំណើរការទៅឲ្យរលូន ទទួលបានជោគជ័យ ហើយបងប្អូនមួយចំនួនតូចដែលមិនបានទាន់ធ្វើការរុះរើ ដោយពួកគាត់កង្វះនូវក្រុមជាងសំណង់ តែមុននឹងក្រោយពួកគាត់នឹងធ្វើការរុះរើទាំងអស់ផងដែរ ។ ក្នុងនោះ លោក ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋមួយទាំងអស់ចូលរួមសហការ ដើមី្បជាផលប្រយោជន៍ដល់សង្គមជាតិ ក៏ដូចជាផលប្រយោជន៍របស់បងប្អូនទៅថ្ងៃអនាគត ហើយទទួលបានជោគជ័យទាំងផ្លូវ និង កុំមានសតិអារម្មណ៍មិនល្អក្នុងការងារអភិវឌ្ឍន៍នេះ លោកក៏បានគូសបញ្ជាក់ថា ផ្លូវទាំង៣៨ខ្សែនេះ គឺផែនការប្រវត្តិសាស្ត្ររបស់ខេត្តសៀមរាបមួយ ក្រោមការឧបត្ថម្ភគាំទ្រនិងការផ្តល់នូវកញ្ចប់ថវិការបស់សម្តេចនាយករដ្ឋមន្ត្រី ដើមី្បធ្វើការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ក្នុងទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ ឲ្យកាន់តែមានសោភណ្ឌភាពស្រស់ត្រកាលឡើង ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ។ឯកឧត្តម អ៉ឹង ហឿន ក៏បានថ្លែងអំណរគុណដល់ក្រុមការងារខេត្ត ដែលបានសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋ ព្រមទាំងធ្វើការវាយតម្លៃខ្ពស់អំពីកិច្ចអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងពេលដែលនៅលើ ពិភពលោកបានកំពុងជួបនូវវិបត្តិកូវីដ១៩ ។ ម៉្យាងទៀតក្រោយការរៀបចំហេដ្ឋារចនាសម្ព័ន្ធនេះរួច ក្រុងសៀមរាបនឹងកាន់តែមានសោភណ្ឌភាពស្រស់ត្រកាល ក្នុងការទាក់ទាញដល់អារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត ព្រមទាំងបាន បញ្ជាក់ពីគម្រោងសាងសង់ព្រលានយន្តហោះថ្មី ដែលនឹងត្រូវបញ្ចប់នៅឆ្នាំ២០២៣ ខាងមុខ និងគម្រោងសាងសង់ទីក្រុងថ្មី អាចសង់អគារខ្ពស់ៗបាននៅស្រុកសូទ្រនិគមទៀតផង ។ឯកឧត្តម ក៏បានសំណូមពរដល់បណ្តាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក គឺត្រូវបង្កើនការងាររបស់ខ្លួន សំខាន់រាល់បញ្ហាដែលនៅសេសសល់ យកមកធ្វើការដោះស្រាយ ដើមី្បឲ្យអស់ពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងកន្លងមក ក្នុងគោលដៅបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋ និង សង្គមជាតិ ។ ចំពោះរាល់បញ្ហាដែលក្រុមប្រឹក្សាខេត្ត បានលើកនូវក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨នេះ សូមសាមីមន្ទីរ អង្គភាព និង អាជ្ញាធរក្រុង ស្រុក ត្រូវយកទៅធ្វើការពិនិត្យ និង អនុវត្តឲ្យបានទទួលលទ្ធផលជាផ្លែផ្កា ក្នុងការលើកកម្ពស់ជីវភាព និង សុខមាលភាពរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប៕
ក្រុមប្រឹក្សាខេត្តបានណែនាំនិងជំរុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុកបង្កើនការយកចិត្តទុកដាក់ដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន
- 550
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 550
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 550
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 550
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 550
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 550
- ដោយ vannak
-
ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៨ ឆ្នាំ២០២៤
- 550
- ដោយ vannak
-
ប្រធានក្រុមជំនុំព្រះជាម្ចាស់សៀមរាប បានជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ឆ្នាំ២០២៥ ជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប
- 550
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុន មិត្តហ្វូន សាខាខេត្តសៀមរាប
- 550
- ដោយ vannak
-
ពិធីចែកវិញ្ញាបនបត្រដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ ក្នុងឆ្នាំសិក្សា២០២៤ របស់អង្គការស្លាបព្រាកម្ពុជា
- 550
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៦ នៅស្រុក វ៉ារិន
- 550
- ដោយ vannak