រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប ផ្តល់អំណោយមនុស្សធម៌ ជូនប្អូនស្រី ដែលសម្រាលកូនអាយុត្រឹមតែ៦ខែ

នាព្រឹកថ្ងៃសុក្រ ៦រោច ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខប្អូនស្រី ហុក សុខជា មានអាសយដ្ឋាននៅភូមិឈើទាលគង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកំពុងសម្រាកព្យាលនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ដោយសារត្រូវវៈយកទារកក្នុងផ្ទៃដែលទើបមានអាយុ៦ខែ ព្រោះប្អូនស្រីមានជំងឺបេះដូងតាំងពីកំណើត ជាហេតុមិនអាចទុកទារកនេះបាន។ មានប្រសាសន៍ក្នុងឱកាសនោះ លោកនាយកសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកក៏បានលើកឡើងថា សូមអនុវត្តន៍តាមវេជ្ជបញ្ជា និងការណែនាំរបស់គ្រូពេទ្យ និងសូមជូនពរឱ្យឆាប់បានជាសះស្បើយដើម្បីវិលត្រលប់ទៅលំនៅឋានវិញ ប្រកបរបរទ្រទង់ជីវភាពប្រចាំថ្ងៃបន្តទៀត។ លោកបានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបានផ្ដល់ជូននាពេលនេះមានចំនួនតិចតួចក្តី តែអាចជួយសម្រាលទុក្ខលំបាកប្អូនបានមួយកម្រិត និងបានបង្ហាញយ៉ាងជាក់ច្បាស់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត សមនឹងពាក្យស្លោកថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។ អំណោយមនុស្សធម៌បានផ្ដល់ជូនមាន៖ មុ១ ភួយ១ សារុង១ ក្រមា១ អាវយឺត៤ ត្រីខ១យួរ មី១កេស អង្ក៣០គីឡូក្រាម និងថវិកា៨សែនរៀលផងដែរ៕

អត្ថបទទាក់ទង