ថ្ងៃស្រុក៦រោច ខែកត្តិក ឆ្នាំជូត ទោសព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច ខេត្តសៀមរាប បានសហការជាមួយអាជ្ញាធរស្រុកស្រីស្នំ និងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំពិធីផ្សាយច្បាប់ភូមិបាល នៅឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប ដែលសមាសភាពចូលរួមចំនួន 343នាក់ ស្រី149 នាក់។ ជាមួយនឹងការរៀបចំនេះ ដេីម្បីធ្វេីការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹងអំពីការប្រេីប្រាស់ដីឱ្យបានត្រឹមត្រូវ និងយល់ដឹងអំពីដីរដ្ឋ ក៏ដូចជាការរក្សាចិញ្ចេីញផ្លូវ ដីចំណីផ្លូវ អូ ប្រឡាយ ដែលកន្លងមកមានបងប្អូនមួយចំនួនបានសាងសង់រំលោភលេីដីទាំងនេះ។ ម្យ៉ាងទៀត នៅពេលដ្ឋត្រូវការពង្រីកផ្លូវ និងរៀបចំប្រព័ន្ធធារាសាស្ត្រធ្វេីឱ្យប៉ះពាល់ដល់សំណង់របស់បងប្អូន ហេីយក៏បានធ្វេីអោយខូចខាតប្រយោជន៍របស់បងប្អូនផងដែរ។ ដូចនេះ សូមបងប្អូនដែលបានចូលរួម ហេីយបានយល់អំពីស្ថានភាពខ្លះៗនៃច្បាប់នេះ សូមបងប្អូនកុំសាងសង់រំលោភលេីដីសាធារណៈបន្តទៀត។ ម្យ៉ាងទៀត រដ្ឋក៏ពុំមានសិទ្ធចេញប័ណ្ណសម្គាល់ចលនវត្ថុរបស់បងប្អូនបានឡេីយ៕
