ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ខេត្តសៀមរាបបានជ្រើសរើសយកវិទ្យាល័យ ១០ មករា ១៩៧៩ តែមួយគត់សម្រាប់ការបើកបវេសនកាលឆ្នាំ២០២១ជានិមិត្តរូបកម្រឹកថ្នាក់ខេត្តក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត។ បវេសនកាលឆ្នាំសិក្សាថ្មីនេះ អាចថាជាមោទនភាពមួយរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃនៃសម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាល ដែលពិភពលោកទាំងមូលកំពុងតែប្រយុទ្ធប្រឆាំង និង មិនទាន់មានភាពច្បាស់លាស់នៅឡើយ ពាក់ព័ន្ធនឹងកូរីដ-១៩ យ៉ាងណាក៏ដោយ ពីធីបើកបវេសនកាលនេះ ត្រូវបានស្ថិតនៅលើគន្លងជីវិតថ្មីក្នុងវិស័យអប់រំ ។ លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តសៀមរាប បានឲ្យដឹងថា នៅមុនវិបត្តិកូវីដ-១៩ អនុវិស័យការអប់រំមធ្យមសិក្សា បានផ្តល់សេវាអប់រំគ្របដណ្តប់លើគ្រប់ឃុំ-សង្កាត់ទូទាំងខេត្ត ស្របតាមអនុសាសន៍ដ៏ថ្លែថ្លានៃប្រមុខរាជរដ្ឋាភិបាល ក្នុងនោះអនុវិទ្យាល័យចំនួន៨១កន្លែង វិទ្យាល័យចំនួន៤២ កន្លែងបានផ្តល់សេវាអប់រំដល់សិស្សជិត៨ម៉ឺននាក់ ក្នុងនេះសិស្សនារីជិត៥ម៉ឺននាក់។ជ្រុងមួយនៃសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអានទាំងស្រុងដោយ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានឆ្លុះបង្ហាញថាការអនុវត្តវិធានការសុវត្ថិភាព សុខភាព សម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស រួមមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ អនាម័យ បង្គន់អនាម័យ និងទឹកស្អាតនៅតាមសាលារៀន និងការរៀបចំប្រព័ន្ធអប់រំអេឡិចត្រូនិក ការផ្តល់សេវារៀនសូត្រពីចម្ងាយ ការនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជា៣ដំណាក់កាល ទាំងអស់នេះត្រូវបានធានាឱ្យសិស្សានុសិស្ស-និស្សិតនៅគ្រប់ភូមិសិក្សា នៅតែបន្តទទួលបានសេវាអប់រំតាមរូបភាពការអប់រំតាមបែបចម្រុះ” ឬក៏អាចនិយាយបានថា សិស្សបានរៀននៅក្នុងថ្នាក់ផង រៀនពីចម្ងាយផង និងធ្វើស្វ័យសិក្សាផងដែរ ។ ឯកឧត្តម ទៀ សីហា ក៏បានធ្វើការក្រើនរំលឹក និងអំពាវនាវដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ក្មួយៗសិស្សានុសិស្ស ត្រូវចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ ការឆ្លងរាលដាលជម្ងឺកូវិដ១៩ ដោយធ្វើអនាម័យឲ្យបានជាប្រចាំ ដោយលាងសម្អាតដៃនឹងទឹកសាប៊ូ ជេល ឬ អាល់កុល និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ដើម្បីសុខភាពយើង សាលារៀនយើង និង សង្គមជាតិយើង ។ ឯកឧត្តមក៏បានលើកផងដែរថា ក្រោមម្លប់សន្តិភាព សម្តេចបានយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងវិស័យអប់រំ ព្រមទាំងផ្តល់អគារសិក្សានៅគ្រប់ទីកន្លែង ដើមី្បឲ្យក្មួយៗបានសិក្សារៀនសូត្រ ព្រមទាំងបានយកចិត្តទុកដាក់លើកកម្ពស់សុខភាពអនាម័យ និង វិធានការការពារជម្ងឺកូវីដ-១៩ ដើម្បីការពារកុំឲ្យមានការឆ្លងចូលមកក្នុងគ្រឹះស្ថានសិក្សា ត្រូវការពារពីសុវត្ថិភាព សុខភាពសិក្សា រក្សាគម្លាតសុវត្ថិភាព១,៥ម៉ែត្រ និងសុវត្ថិភាពចំណីអាហារ ទៀតផង ។ ម៉្យាងទៀតក្នុងពេលនេះខេត្តសៀមរាប មានគម្រោងសាងសង់ផ្លូវ៣៩ខ្សែក្នុង ក្រុង ក្រោមការផ្តល់ថវិការបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងកិច្ចអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង ក្នុងពេលដែលកំពុងជួបវិបត្តិជម្ងឺកូវិដ១៩នេះ ព្រមទាំងគម្រោងការអភិវឌ្ឍន៍ស្ទឹងសៀមរាបផងដែរ ។ ក្នុងនោះឯកឧត្តមក៏បានសុំឲ្យ ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលខេត្តកំពុងធ្វើការសាងសង់ផ្លូវទាំង៣៨ខ្សែ ដែលធ្វើឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ទៅមករបស់បងប្អូនប្រជាពលរដ្ឋ និង សិស្សានុសិស្ស ដើមី្បបញ្ជៀសនូវការគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។ ឯកឧត្តមបានផ្តាំផ្ញើក្មួយៗ ឲ្យត្រូវ ខិតខំសិក្សារៀនសូត្រឲ្យក្លាយទៅជា កូនល្អ សិស្សល្អ ពលរដ្ឋល្អ និង ជៀសឲ្យឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ព្រមទាំងចូលរួមក្នុងការងារសង្គមផងដែរ ។គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនឹងផ្តល់អាទិភាពទី១ សម្រាប់វិស័យអប់រំ និងសុខាភិបាល បន្ទាប់ពីកម្ពុជាទទួលផលពីដំណក់ប្រេងដំបូង ស្របពេលនៃខួបលើកទី២២ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាម នាំមកនូវសុខសន្តិភាពពេញលេញ ឯកភាពជាតិទាំងស្រុង កសាងបានជាប្រវត្តិសាស្រ្តជូនប្រជាជាតិទាំងមូល ក្នុងរយៈពេល២២ឆ្នាំ មកនេះ ។ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការចែកប័ណ្ណសរសើរ និងរង្វាន់ដល់សិស្សគ្រប់ថ្នាក់ ដែលរៀនពូកែនិងជាប់លំដាប់ថ្នាក់លេខ១ ដល់លេខ២ផងដែរ ៕
បវេសនកាលឆ្នាំសិក្សាថ្មី២០២០.២០២១ ស្ថិតលើគន្លងជីវិតថ្មី នៃវិស័យអប់រំ ឆ្នាំសិក្សាថ្មី ( ២០២០-២០២១ )
- 779
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 779
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 779
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 779
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 779
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 779
- ដោយ vannak
-
ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៨ ឆ្នាំ២០២៤
- 779
- ដោយ vannak
-
ប្រធានក្រុមជំនុំព្រះជាម្ចាស់សៀមរាប បានជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ឆ្នាំ២០២៥ ជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប
- 779
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុន មិត្តហ្វូន សាខាខេត្តសៀមរាប
- 779
- ដោយ vannak
-
ពិធីចែកវិញ្ញាបនបត្រដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ ក្នុងឆ្នាំសិក្សា២០២៤ របស់អង្គការស្លាបព្រាកម្ពុជា
- 779
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៦ នៅស្រុក វ៉ារិន
- 779
- ដោយ vannak