រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និង សមាគមអតីតយុទ្ធជន ធ្វើការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០

នៅទីបញ្ជាការយោធភូមិភាគទី៤ ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និង ទិសដៅ ការងារឆ្នាំ២០២១ របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និង លទ្ធផលការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រោមអធិបតីភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ជាអគ្គលេខាធិការគណៈអចិន្ត្រៃយ៍ នៃសមាគមអតីតយុទ្ធកម្ពុជា ដោយមានការចូល រួមពីសំណាក់ឯកឧត្តម គណៈអភិបាលខេត្ត , មេបញ្ជាការយោធភូមិភាគ មេបញ្ជាការកងពលធំ , ស្នងការខេត្ត រួមទាំងប្រតិភូរួមដំណើរ និង អស់ លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក និង កងកម្លាំងទាំងបីចូលរួមផងដែរ ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និង ជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានបញ្ជាក់អំពីលទ្ធផលអនុវត្តបានក្នុងឆ្នាំ២០២០ កន្លងទៅនេះ បានជួបប្រទះនឹងគ្រោះមហន្តរាយជំនន់ទឹកភ្លៀង ខ្យល់ កន្ត្រាក់ រន្ទះបាញ់ ភ្លើងឆះព្រៃ អគ្គិភ័យឆេះផ្ទះ និងគ្រោះមហន្តរាយផ្សេងៗជាច្រើនផងដែរ។ ហើយដើម្បីឆ្លើយតបទៅបញ្ហាទាំងនេះអាជ្ញាធរខេត្ត និងមន្ទីរជំនាញ រួមជាមួយអង្គការដៃគូ បានចូលរួមអន្តរាគមន៍ជួយសង្គ្រោះ និងគាំទ្រ ផ្តល់នូវសម្ភារ ស្បៀងអាហារ អង្ករ ថវិកា គ្រឿងបរិភោគឧបភោគ ក៏ដូចជា ការផ្តល់ពូជស្រូវ ពូជបន្លែ បច្ចេកទេសដាំដុះ និងការស្តារនូវហេដ្ឋារចនាសម្ព័ន្ធនានា ដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយ។ដោយឡែកពាក់ព័ន្ធនឹងការងារសមាគមអតីតយុទ្ធជនខេត្តសៀមរាប ក៏បានចូលរួមចំណែកជួយឧបត្ថម្ភគ្រប់សកម្មភាព ដល់បងប្អូនអតីតយុទ្ធជន ទីទ័លក្រ ឬជួបការលំបាកផ្សេងៗជាបន្តបន្ទាប់ផងដែរ។

បន្ទាប់ពីសេចក្តីរាយការរណ៍បស់លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ និង ប្រធានមន្ទីរធនធានទឹក ឧត្តុនិយមខេត្ត ព្រមទាំងការបញ្ជាក់ពីសំណូមពររបស់ប្រជាពលរដ្ឋ ដោយលោកអភិបាលស្រុកពួក រួចមក ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរ ពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់រដ្ឋបាល ខេត្ត សៀមរាប និង គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ក្នុងការដោះស្រាយ សង្រ្គោះបានទាន់ពេលវេលា ក្នុងពេល ដែលប្រជាពលរដ្ឋជួបនូវគ្រោះមន្តរាយក្នុងឆ្នាំ២០២០កន្លងមក ព្រមទាំងបានដោះស្រាយជូនដល់បងប្អូនគ្រួសារសមាគមអតីតយុទ្ធ ជន ក្នុងពេលជួបទុក្ខលំបាក និង ការផ្តល់នូវថវិកាមរណៈសង្រ្គោះបានទាន់ពេលវេលាទៀតផង ។

ក្នុងនោះដែរឯកឧត្តមនាយឧត្តម សេនីយ៍ ទេសរដ្ឋមន្ត្រី ក៏បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យកសិកម្ម និង ធនធានទឹក ដែលជាប្រភពនៃចំណូលរបស់បងប្អូនប្រជា កសិករ ទោះបីនៅក្នុងបរិបទនៃជម្ងឺកូវិដ១៩ បានកំពុងបំផ្លាញសេដ្ឋកិច្ចនៅលើពិភពលោកក៏ពិតមែន តែចំពោះការងារកសិកម្ម របស់ ប្រជាកសិករ ក្នុងការបង្កបង្កើនផល គឺមិនបានធ្វើឲ្យប៉ះពាល់នោះឡើយ ។ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានផ្តោតចំពោះ ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានរងគ្រោះដោយសារតែគ្រោះមហន្តរាយផ្សេងៗ ជាពិសេសទឹកជំនន់បានធ្វើឲ្យផលដំណាំ ស្រូវ បន្លែរបង្ការបស់ពួកគាត់ខូចខាត ។ ដើម្បីស្តារឡើងវិញនៃការខូចខាតនេះ ឃើញថា អាជ្ញាធរខេត្តបានខិតខំយ៉ាងខ្លាំងទាំងការផ្តល់ពូជ បច្ចេកទេសដាំដុះ ការរៀបចំប្រព័ន្ធស្រោចស្រប និងការជួសជុលហេដ្ឋារចនាសម្ព័ន្ធ។ ប៉ុន្តែជាមួយគ្នានេះ ឯកឧត្តមបានជម្រុញដល់អាជ្ញាធរខេត្តសៀមរាប ជាពិសេសមន្ទីរជំនាញ ដូចជាធនធានទឹក និងកសិម្ម ត្រូវធ្វើការទំនាក់ទងនិងនៅជាមួយប្រជាកសិករ ឲ្យបានជាប់ ដើម្បីធ្វើការណែនាំពួកគាត់ក្នុងការបង្កបង្កើនផលឲ្យមានតម្លាភាពជាមួយទឹកស្រោចស្រព ដែលអាជ្ញាធរបានស្តុបទុកសម្រាប់ស្រោចស្រព បើពុំនោះទេប្រជាកសិករ និងធ្វើស្រែលើសបរិមាណទឹកដែលមាន ដែលធ្វើឲ្យស្រូវ និង ដំណាំផ្សេងៗរបស់ពួកគាត់ រងគ្រោះបន្តទៀត ។

ក្នុងនោះដែរឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី ក៏បានធ្វើការក្រើនរំលឹកផងដែរ ដល់អាជ្ញាធរខេត្ត ក្រុង ស្រុក មន្ទីរពាក់ព័ន្ធ ព្រមទាំងកងកម្លាំងផងដែរ ក្នុងកិច្ចរួមសហការគ្នា លើការស្តារឡើងវិញ ក្នុងវិស័យកសិកម្ម និង ធនធានទឺក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កត្តាសំខាន់គឺការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ ដែលមានស្រាប ដើមី្បឲ្យប្រែក្លាយជាសរសៃឈាមក្នុងការស្រោចស្រព ផលដំណាំរបស់ប្រជាកសិករ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិផងដែរ ។ ក្នុងនោះដែរឯកឧត្តម ក៏បានដាក់នូវផែនការមួយចំនួន ដល់អាជ្ញាធរក្រុង ស្រុក ក្នុងការជម្រុញដល់អាជ្ញាធរឃុំ សង្កាត់ លើកការគ្រប់ គ្រងបងប្អូនជនពិការ ក្នុងការផ្តល់នូបប័ណ្ណក្រីក្រ ជូនដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាក្រីក្រ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ៕

អត្ថបទទាក់ទង