
បន្ទាប់ពីកិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់រួចមក អង្គប្រជុំបានឯកភាពនូវចំណុចមួយចំនួនដូចខាងក្រោម៖ ១-ម្ចាស់គម្រោងត្រូវរៀបចំដាំស្តារដើមឈើសងខាងស្ទឹងសៀមរាបឡើងវិញ ក្រោយពីបញ្ចប់គម្រោងកែលម្អស្ទឹងសៀមរាប ២-ត្រូវរៀបចំធ្វើផ្លូវសងខាងស្ទឹងសម្រាប់ទុកជាចំណត ផ្លូវថ្មើជើង ផ្លូវជិះកង់ និងផ្លូវសម្រាប់ជនពិការ ៣-ត្រូវរៀបចំប្រព័ន្ធលូរទឹកកខ្វក់ និងប្រព័ន្ធលូរទឹកភ្លៀង កុំឱ្យហូរចូលក្នុងស្ទឺងសៀមរាប ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ៤-មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវសហការជាមួយមន្ទីររៀបចំដែនដី នគរូបីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីរៀបចំប្លង់មេឱ្យបានត្រឹមត្រូវ និងរៀបចំឱ្យគម្រោងនេះបន្សីគ្នាជាមួយគម្រោងស្តារស្ទឹងសៀមរាបរបស់រាជរដ្ឋាភិបាល៕
+17
មតិ 5
ចែករំលែក 32
ចូលចិត្ត
មតិ
ចែករំលែក