
ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២១នេះ រដ្ឋបាលសង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប បានចុះផ្សព្វផ្សាយតាមឧគ្ឃោសនសព្ទនិងណែនាំអោយម្ចាស់អាជីវកម្មដ្ឋានបិទQR Code ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីងាយតាមដានអ្នកសង្ស័យផ្ទុកមេរោគកូវីដ-១៩ ដែលទៅចូលទៅកន្លែងអាជីវកម្មរបស់ពួកគាត់ និងដើម្បីរួមគ្នាបង្ការទប់ស្កាត់ មិនឲ្យមានការឆ្លងចូលដល់ក្នុងសហគមន៍ខេត្តសៀមរាប។
រដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលសង្កាត់ ក្នុងក្រុងសៀមរាប បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ឲ្យគោរព និងប្រតិបត្តិឲ្យបានជាប្រចាំនូវវិធានការ ៣កុំ ៣ការពារ៕