ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករនៅផ្សារក្រោម ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជិត១៥៦នាក់ ស្រី ១១៦នាក់ បាននាំគ្នាមកយកសំណាកដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ តាមការអំពាវនាវរបស់អាជ្ញាធររខេត្តសៀមរាប។ ការយកសំណាកនេះ ធ្វើឡើងបន្ទាប់ពីបានរកឃើញអាជីវករលក់គ្រឿងក្រអូបក្នុងផ្សារក្រោមនេះ មានវិជ្ជមានមេរោគកូវីដ១៩កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ តាមលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ចាប់តាំងពីមានព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈមក ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានចំនួន ១៧នាក់ និងព្យាបាលជាសះស្បើយចំនួន ៣នាក់។ លោកបន្តថា ក្នុងចំនួននេះមាន ៧នាក់ ជាករណីនាំចូលពីខេត្តក្រៅ ហើយមានមួយករណីនៃការនាំចូលនេះបានបន្តការឆ្លងនៅក្នុងសហគមន៍ចំនួន១០នាក់។ ជាមួយការឆ្លងរាលដាលនេះ អាជ្ញាធរខេត្តសៀមរាបបានធ្វើការបិទទីតាំងមួយចំនួនជាបន្តបន្ទាប់ ដូចជាភូមិខ្វៀន ភូមិគោកតាចាន់ ផ្សារភូមិភាគ៤ ក្នុងសង្កាត់គោកចក និងចុងក្រោយនេះគឺការបិទនូវផ្សារក្រោម ភូមិវិហារចិន សង្កាត់ស្វាយដង្គំ និងផ្សារវត្តអធ្វា ក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប។ រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ដែលមិនទាន់បានមកយកសំណាកដេីម្បីធ្វេីតេស្ត សូមប្រញាប់រួសរាន់ និងត្រូវធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕
- #សៀមរាបផ្ទះខ្ញុំ #SiemReapMyHome #COVID-19 #កូវីដ១៩ #កូរ៉ូណា #Corona
- feature image
- តំបន់ទេសចរណ៍
- តោះទៅលេងសៀមរាប
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
- រដ្ឋបាលខេត្តសៀមរាប
- សៀមរាប
- សៀមរាបផ្ទះខ្ញុំ
- សៀមរាបផ្ទះខ្ញុំ SiemReapMyHome Siemreap cambodia
- សេចក្តីជូនដំណឹង
ក្រុមគ្រូពេទ្យចុះយកសំណាកអាជីវករនៅផ្សារក្រោម ១៥៦នាក់ ពាក់ព័ន្ធជាមួយអាជីវករដែលវិជ្ជមានកូវីដ១៩ ដើម្បីធ្វើតេស្តស្រាវជ្រាវ
- 1.1ពាន់
- ដោយ vannak
អត្ថបទទាក់ទង
-
អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
- 1.1ពាន់
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្ត បានដឹកនាំក្រុមការងារខេត្ត ចូលរួមក្នុងកិច្ចប្រជុំ និងធ្វើបទបង្ហាញរបាយការណ៍អំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅការងាររបស់រដ្ឋបាលខេត្តសៀមរាប
- 1.1ពាន់
- ដោយ vannak
-
ស្នាមញញឹម សំលេងរីករាយចេញពីក្រអៅបេះដូងរបស់បងប្អូនប្រជាពលរដ្ឋ
- 1.1ពាន់
- ដោយ vannak
-
ខេត្តសៀមរាបនឹងមានព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរលេីកទី៤ ដែលនឹប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤
- 1.1ពាន់
- ដោយ vannak
-
អបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល»ថ្ងៃទី៣ ធ្នូ ២០២៤
- 1.1ពាន់
- ដោយ vannak
-
កិច្ចប្រជុំទ្វេរភាគី ការអភិវឌ្ឍទេសចរណ៍ប្រកបដោយគុណភាព ឆ្ពោះទៅនិរន្តរភាព អាស៊ាន-កូរ៉េ ក្រោមប្រធានបទ ការបើកកាលានុវត្តភាពក្នុងយុគសម័យឌីជីថល
- 1.1ពាន់
- ដោយ vannak
-
ក្រសួងធម្មការ និងសាសនា បានចុះផ្សព្វផ្សាយខ្លឹមសារ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ដល់ព្រះមន្ត្រីសង្ឃ នៅខេត្តសៀមរាប
- 1.1ពាន់
- ដោយ vannak
-
អបអរសាទរ ខួបលើកទី ៩ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក២ ធ្នូ ២០១៥ – ២ ធ្នូ ២០២៤
- 1.1ពាន់
- ដោយ vannak
-
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ ធ្នូ ១៩៧៨ ~ ២ ធ្នូ ២០២៤
- 1.1ពាន់
- ដោយ vannak
-
អត្តពលិក កីឡាករកីឡាការីនី ប្រមាណ ១,៤ម៉ឺននាក់ចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ មុខប្រាសាទអង្គរវត្ត
- 1.1ពាន់
- ដោយ vannak