
១- ឈ្មោះ ញឹម អូន ភេទប្រុស អាយុ ៤០ឆ្នាំ មានអាសយដ្ឋាននៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលជាអ្នកបើកបររថយន្តក្រុង ពីរាជធានីភ្នំពេញ មកដល់ខេត្តសៀមរាប កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។ ឈ្មោះ ញឹម អូន បានធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត ចាប់តាំងពីពេលដែលគាត់មកដល់ខេត្តសៀមរាប ដោយសារមានអ្នករួមដំណើរក្នុងរថយន្តមានវិជ្ជមានជំងឺកូវីដ-១៩។
២- ឈ្មោះ វឿន តូ ភេទប្រុស អាយុ៣១ឆ្នាំ មានអាសយដ្ឋាននៅភូមិតាសុខ ឃុំសែនសុខ ស្រុកក្រឡាញ់ បានធ្វើដំណើរមកពីទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដោយមានការសង្ស័យ ក្រុមគ្រូពេទ្យបានតម្រូវឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចឪ និងយកសំណាកធ្វើតេស្តស្រាវជ្រាវដោយទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨៤នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៣៦នាក់ ស្លាប់២នាក់ និង៤៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តរការណ៍ ឬផ្ដន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ មេត្តាជ្រាបជាព័ត៌មាន និង សូមចូលរួមយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និង អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ(ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)។