
ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលរងខេត្ត ក៏បានណែនាំពីការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុខាភិបាល និងឲ្យក្រុមការងារត្រូវរៀបចំផែនការការពារតាមរយៈគណៈបញ្ជាការឯកភាពខេត្ត គណៈបញ្ជាការឯកភាពក្រុង តាមបណ្ដាមណ្ឌលប្រឡងនីមួយៗ ព្រមទាំងណែនាំឲ្យរៀបចំបន្ទប់បម្រុងសម្រាប់ក្រុមការងារគ្រូពេទ្យប្រចាំការ បន្ទប់បម្រុងសម្រាប់បេក្ខជនប្រឡងដែលសង្ស័យ ឬកេីនឡេីងកំដៅខ្លាំង។
គោលបំណង នៃកិច្ចប្រជុំគឺដេីម្បីត្រៀមរៀបចំការងារសន្តិសុខ សណ្តាប់ធ្នាប់ សុខាភិបាល និងយន្តការសម្របសម្រួលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ សំដៅធ្វេីយ៉ាងណាឲ្យការរៀបចំការប្រឡងរបស់យេីងដំណេីរការទៅរលូន និងទទួលបានជោគជ័យតាមការគ្រោងទុក៕