នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ស្តីទី ចូលរួមចែកអំណោយដល់គ្រួសាររងគ្រោះដោយទឹកជំនន់ ក្រោមអធិបតីភាពឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និង លោកជំទាវ អ៊ុន វុនលី សៀង ណាំ អមដំណើរដោយ អស់លោក លោកស្រី ក្រុមការងារខេត្ត និងអាជ្ញាធរស្រុកបានចុះសួរសុខទុក្ខ និង នាំយកអំណោយរបស់សម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប ជូនដល់គ្រួសារដែល រងគ្រោះដោយសារទឹកជំនន់ ដែលប្រឈមនឹងការខ្វះខាតស្បៀងអាហារចំនួន ៤៥០គ្រួសារក្នុងឃុំតាអានស្រុកក្រឡាញ់។ តាមរបាយការណ៍របស់ លោកអភិបាលស្រុកក្រឡាញ់ស្តីទី បានឲ្យដឹងថា ឆ្នាំនេះស្រុកក្រឡាញ់ មានទឹកជំនន់ ២ដំណាក់កាលហើយ គិតមកទល់ថ្ងៃនេះ ។ ដំណាក់កាលទី១ ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ៣០ ខែកញ្ញា ទឹកបានជន់លិចក្នុងភូមិសាស្រ្តឃុំ ចំនួន០៨ នៃឃុំទាំង១០ ស្មើ និង៥៨ភូមិ នៃភូមិទាំង៩៨ លិចផ្ទះកម្រិតស្រាលចំនួន ១៨០៧ខ្នងផ្ទះ សរុប ចំនួន ១៩៥១គ្រួសារ (ក្នុងនោះប៉ះពាល់ ដល់គ្រួសារក្រីក្ររងគ្រោះខ្លាំង ចំនួន៧៦១ គ្រួសារ) និងលិចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ឋមួយចំនួនក្នុងស្រុកទៀតដូចជា លិចទីធ្លា សាលារៀន លិចបរិវេណវត្ត លិចអាគាររដ្ឋបាល(ស្រុក-ឃុំ)លិចមន្ទីរពេទ្យបង្អែកស្រុក ខូចខាតស្រូវ សន្ទូង និងដំណាំរួមផ្សំ ទឹកហូរច្រោះផ្លូវលំតូចធំ ។ ដំណាក់កាលទី២ គឺពីថ្ងៃទី ០២ ខែតុលា ឆ្នំា២០២២ មកដល់ពេលនេះ ទឹកជំនន់ធ្វើឲ្យជន់លិច ០៤ឃុំ គឺ ឃុំតាអាន ឃុំកំពង់ថ្កូវ ឃុំស្នួល និងឃុំក្រឡាញ់ មកទល់ពេលនេះស្ថានភាពទឹកនៅនឹង និងបានស្រកចុះ ក្នុងឃុំ មួយចំនួនជាបណ្តើរៗហើយ។ជាមួយនឹងផលប៉ះពាល់នេះដែរ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក៍បានសម្តែងការសោកស្តាយ និងចាត់ទុកថានេះជាគ្រោះមហន្តរាយដោយធម្មជាតិ ដែលធ្វើអោយមានការខាតបង់ទ្រព្យសម្បត្តិខូចខាតនូវផលដំណាំ ផ្ទះសម្បែង ព្រមទាំង ប៉ះពាល់ដល់សុខភាព អនាម័យបរិស្ថាននៅក្នុងសហគមន៍ ។ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានមានប្រសាសន៍បន្ថែមទៀតថាចំពោះគ្រោះមហន្តរាយដោយធម្មជាតិគឺយើងមិនបានដឹងមុននោះឡើយដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលទឹកកំពុងលិច ចំពោះកូនចៅតូចៗរបស់ខ្លួន កុំឲ្យកើតមាននូវប្រការអាក្រក់នៅក្នុងក្រុមគ្រួសារ សំខាន់ចំពោះសត្វអសិរពិស អនាម័យ លើចំណីអាហារ ប្រុងប្រយ័ត្នចំពោះសត្វអសិរពិស និងកុំមានការធ្វេសប្រហែសចំពោះកូនចៅតូចៗ ព្រោះនេះជារដូវវស្សា និងជំនន់ទឹកភ្លៀង មិនទាន់ស្រកអស់នៅឡើយទេ កុំឲ្យមានហេតុការអាក្រក់ណាមួយកើតឡើង និងប្រុងប្រយ័ត្នចំពោះជំងឺឆ្លងផ្សេងៗផងដែរ ។ សូមជំរាបជូនថា អំណោយរបស់សម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប ដែលបានប្រគល់ជូនដល់ប្រជាពលរដ្ឋ តាមរយៈឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាបនាពេលនោះដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករចំនួន ២៥គ.ក្រ ត្រីខ ១យួរ និងថវិកាចំនួន ៥ពាន់រៀល សម្រាប់ធ្វើជាសោហ៊ុយលើមធ្យោបាយធ្វើដំណើរផងដែរ ៕
ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ចំនួន ៤៥០គ្រួសារ ក្នុងឃុំតាអាន ស្រុកក្រឡាញ់ បានទទួលអំណោយរបស់សម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប
- 94
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ក្នុងខេត្តសៀមរាប សាទរយ៉ាងឱឡារឹកចំពោះការដាក់ រមណីយដ្ឋានប្រាសាទកោះកេរ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
- 94
- ដោយ vannak
-
កិច្ចប្រជុំស្ដីពីការវិភាគស្ថានភាព និងរៀបចំគម្រោងអាទិភាពផ្នែកសេវាសង្គមសម្រាប់កម្មវិធីវិនិយោគបីគ្រាំរំកិល និងផែនការយុទ្ធសាស្តថវិការដ្ឋបាលខេត្តឆ្នាំ២០២៤-២០២៦
- 94
- ដោយ vannak
-
ជំនួបសម្តែងការគួរសមរវាងរដ្ឋបាលខេត្តសៀមរាប និងមន្ទីរពេទ្យកុមារអង្គរ
- 94
- ដោយ vannak
-
កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ បង្កើនការល្បាត ពេលថ្ងៃ-យប់ ដេីម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងក្រុងសៀមរាប
- 94
- ដោយ vannak
-
សេចក្តីជូនដំណឹងស្តីពីការរួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នាវេលាម៉ោង០៧:០០ព្រឹក នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល នាឱកាស «រមណីយដ្ឋាន ប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ។
- 94
- ដោយ vannak
-
ក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំកិច្ចប្រជុំបច្ចេកទេសដើម្បីប្រមូលធាតុចូល សម្រាប់ធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ
- 94
- ដោយ vannak
-
សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនជនរួមជាតិស្ដីពីការដាក់បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, ថ្ងៃទី១៧ កញ្ញា ២០២៣
- 94
- ដោយ vannak
-
សូមអបអរសាទរការដាក់រមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
- 94
- ដោយ vannak
-
កិច្ចប្រជុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
- 94
- ដោយ vannak
-
កិច្ចប្រជុំកំណត់ទីតាំងបំពាក់កាមេរ៉ាសុវត្ថិភាពក្នុងដំណាក់កាលសាកល្បង និងទីតាំងដំឡើងម៉ាស៊ីន
- 94
- ដោយ vannak